រឹងមាំគ្រប់ពេល! ទោះគេធ្លាប់ធ្វើឱ្យឈឺចាប់ តែ ពេជ្រ សូលីកា មិនបំផ្លាញខ្លួនឯងដាច់ខាត
ឆាកជីវិតឆ្លងកាត់ព្យុះភ្លៀងច្រើនលើកច្រើនសា មិនថារឿងមិត្តភក្ដិ រឿងការងារ រឿងគ្រួសារ ជាពិសេសគឺរឿងស្នេហា មកដល់ពេលនេះ ពេជ្រ សូលីកា បានហែលឆ្លងកាត់សព្វគ្រប់អស់ហើយ ទម្រាំអាចរឹងមាំមកដល់បច្ចុប្បន្ន។
ទោះបីជានៅចំពោះមុខមហាជន ពេជ្រ សូលីកា រៀបចំខ្លួនដូចមើលទៅរឹងមាំគ្រប់គ្រាន់ដើម្បីមើលថែកូន និង ប្អូនស្រី តែក្រោយខ្នង ពេលខ្លះនាងក៏ធ្លាប់បង្ហាញអារម្មណ៍ទន់ជ្រាយ ហត់នឿយ ត្អូញត្អែរពីជីវិតមួយនេះជួបតែរឿងមិនសមបំណង ជាពិសេសគឺរឿងស្នេហា ត្រូវគេធ្វើឱ្យឈឺចាប់។
តួយ៉ាង Caption ថ្មីរបស់អ្នកមេម៉ាយសាច់សខ្ចី ពេជ្រ សូលីកា ដែលបានបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗនេះ បានរៀបរាប់យ៉ាងចាក់ដោតថា ៖ «គ្មានអ្វីដែលទៀងទាត់ឋិតថេរនោះទេ យើងគួរតែងាកមកចាប់អារម្មណ៍លើខ្លួនឯងវិញ ទោះអ្នកដទៃធ្វើឱ្យយើងឈឺចាប់ តែយើងក៏មិនអាចបំផ្លាញខ្លួនឯងនោះដែរ Enjoy your freedom life»។
ពិតណាស់ ដ្បិតថាជីវិតជួបបញ្ហាច្រើនយ៉ាងណាក្ដី ក៏អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែអះអាងច្បាស់លាស់ថា នាងមិនបំផ្លាញខ្លួនឯងចោលឡើយ៕