Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 (វីដេអូ) អួលដើម-ក! មិនបានចូលរួមផ្ទាល់ តែម៉ាក់ប៉ា ឆាឆា Surprise វីដេអូជូនពរកូនសំណព្វយ៉ាងមានន័យ
តារា

(វីដេអូ) អួលដើម-ក! មិនបានចូលរួមផ្ទាល់ តែម៉ាក់ប៉ា ឆាឆា Surprise វីដេអូជូនពរកូនសំណព្វយ៉ាងមានន័យ

អត្ថបទដោយ​៖ Gminie មករា ៣១, ២០២៣

ឆាឆា ជា Content creator ខ្មែរមួយរូប ដែលតែងតែនាំមកនូវភាពសប្បាយរីករាយមកជូនមហាជនក្នុងបណ្ដាញសង្គមឱ្យសើចគាំង តាមរយៈរូបភាពកាត់ត វីដេអូកំប្លុកកំប្លែងប្លែកធ្វើត្រាប់តាមនានា ដែលមើលមិនចេះធុញទ្រាន់ ជាហេតុធ្វើឱ្យរូបគេទទួលបានការគាំទ្រយ៉ាងខ្លាំង និង កោតសរសើរមិនដាច់ពីមាត់មហាជន។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ឆាឆា បានបង្កើតកម្មវិធីមួយដើម្បីជួបជុំអ្នកគាំទ្រជាលើកដំបូង ឈ្មោះថា «វែកឆា PARTY» នៅឯរោងភាពយន្តមេជឺស៊ីនេផ្លិច អ៊ីអនម៉លមានជ័យ ជាមួយនឹងការចូលរួមពីយ៉ាងកុះករពីសំណាក់អ្នកគាំទ្រ សិល្បករ ព្រមទាំងមិត្តភក្តិ ជាដើម។

ក្នុងកម្មវិធីនោះផងដែរ នៅក្នុងវគ្គ Q&A ដែលកញ្ញា កេសរ ជាពិធីការិនីបានសួរទៅកាន់ ឆាឆា ថា ៖ «បើសិនជាក្នុងពេលឥឡូវនេះ ឆាឆា អាចសម្រេចបំណងប្រាថ្នាចំនួន ៣ តើ ឆាឆា ចង់បានអ្វី?»។ ភ្លាមៗនោះ ឆាឆា ក៏បានឆ្លើយថា ៖ «សុំតែ ២ ក៏បានដែរ ទី ១ ចង់ឱ្យមានអ្នកចូលរួមក្នុងកម្មវិធីឱ្យបានច្រើន។ ទី ២ ចង់ឱ្យម៉ាក់ប៉ា មានវត្តមានក្នុង fan meeting ហ្នឹងដែរ ហេតុដែលគាត់អត់បានមក ព្រោះលោកទាំងពីរមានភារកិច្ចនៅក្រៅប្រទេស»។

ដោយគ្រាន់តែ ឆាឆា បាននិយាយបែបនេះហើយ ក្រុមការងារបានចាក់វីដេអូរបស់លោកប៉ា អ្នកម៉ាក់ ឆាឆា ថតជូនពរក្នុងថ្ងៃពិសេសរបស់កូន ព្រមទាំងពោលទាំងសោកស្ដាយថា ពុំបានចូលរួមព្រោះមានធុរៈត្រូវមកបំពេញនៅឯក្រៅប្រទេស ធ្វើឱ្យ ឆាឆា យំហ៊ូរតែម្ដង។

ដោយឡែក មិនត្រឹមតែ ឆាឆា ម្ចាស់សាមីខ្លួនយំនោះទេ សូម្បីតែអ្នកចូលរួមជាច្រើន អួលដើម-ក និង យំតាមពេញហ្នឹងតែម្ដង។ ចុចទីនេះដើម្បីទស្សនាវីដេអូ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់