Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ស្ងាត់ៗទិញផ្ទះស្ងាត់ៗទិញដី! Yaya ទិញដីមួយកន្លែងទៀតជាប់ជើងភ្នំ ត្រៀមសង់ផ្ទះលម្ហែ
តារា

ស្ងាត់ៗទិញផ្ទះស្ងាត់ៗទិញដី! Yaya ទិញដីមួយកន្លែងទៀតជាប់ជើងភ្នំ ត្រៀមសង់ផ្ទះលម្ហែ

អត្ថបទដោយ​៖ Phanith មករា ៣០, ២០២៣

បើនិយាយពីកំពូលតារាសម្ដែងជួរមុខនៅក្នុងប្រទេសថៃ Yaya Urassaya ត្រូវបានមហាជនចាត់ទុកជាកំពូលតារាម្នាក់ដែលរកចំណូលបានច្រើនក្នុងមួយៗឆ្នាំ ព្រោះថាគ្មានឆ្នាំណាមួយដែលនាងពុំដែលចេញថតរឿង និង ឡើងកម្មវិធីឡើយ។

ជាមួយគ្នានោះ សម្រាប់តម្លៃខ្លួនវិញក៏ស្រីស្រស់ Yaya ទទួលបានថ្លៃលើសលប់ និង ស្ថិតក្នុងតារាតារាដែលមានតម្លៃខ្លួនផងដែរ។ ក្រៅពីរកចំណូលបានតាមរយៈការសម្ដែង តារាស្រី Yaya ក៏អ្នកតំណាងផលិតផលប៊្រេនល្បីៗលំដាប់ពិភពលោកច្រើនប្រភេទដូចគ្នា ដែលនេះហើយជាប្រភពចំណូលធំរបស់នាងក្នុងវិស័យសិល្បៈ។

ទន្ទឹមនឹងរកលុយបានរាប់ក្នុងមួយៗឆ្នាំនេះ គេឃើញថាជីវិតគ្រួសាររបស់តារាសម្ដែងស្រី Yaya រស់នៅយ៉ាងសុខសុភមង្គល។ ដ្បិតថាជាតារាល្បីមានទ្រព្យច្រើន តែតារាស្រីរូបនេះហាក់ស្ងៀមស្ងាត់កម្រក្នុងការសម្ញែងខ្លួនថាខ្លួនជាអ្នកមានបែបនេះបែបនោះណាស់ តែស្ងាត់ៗគេតែងឃើញនាងទិញផ្ទះ ទិញដីរហូត។

ជាក់ស្តែង ថ្មីៗនេះ ស្រីស្រស់ Yaya បានចេញមកបង្ហោះទីតាំងដីមួយកន្លែងដែលនៅជាប់នឹងជើងភ្នំមានទេសភាពយ៉ាងស្រស់ត្រកាលដោយនាងបានបញ្ជាក់ក្នុង Caption នៃការបង្ហោះរូបភាពលើបណ្ដាញសង្គមអ៊ីនស្តាក្រាមថាជាដីដែលត្រៀមនឹងសាងសង់ផ្ទះលម្ហែកាយ។ ងាកទៅមើលមហាជនវិញ ក្រោយស្រីស្អាត Yaya បង្ហាញដីភ្ជាប់ជាមួយនឹងទេសភាពស្អាតជាប់ជើងភ្នំដូច្នោះហើយ ម្នាក់ៗពិតអន្ទះសាចង់ឃើញផ្ទះរបស់នាងខ្លាំងណាស់ថាស្អាតកម្រិតណាក្រោយពីសាងសង់រួច៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់