![(វីដេអូ) នឹកខ្លាំងពេក ថន លក្ខិណា រត់ទៅឱបលោកប៉ា ថើបផងអីផងដូចកូនក្មេង](https://www.popular.com.kh/wp-content/uploads/2023/01/BeBe-26-01-2023-01.jpg)
(វីដេអូ) នឹកខ្លាំងពេក ថន លក្ខិណា រត់ទៅឱបលោកប៉ា ថើបផងអីផងដូចកូនក្មេង
បើនិយាយដល់គ្រួសារពិធីការិនី និង តារាសម្ដែង ថន លក្ខិណា កន្លងមកប្រិយមិត្តឧស្សាហ៍ឃើញតែតារាស្រីរូបនេះ រស់នៅកៀកកិតជាមួយអ្នកម្ដាយជាទីស្រឡាញ់ ដោយទៅណាមកណា គេតែងឃើញវត្តមានអ្នកម៉ាក់របស់នាង ទៅតាមមើលថែមើលការខុសត្រូវលើកូនស្រីមិនដាច់។
ដោយឡែកសម្រាប់លោកប៉ារបស់ ថន លក្ខិណា វិញ យូរៗម្ដងប៉ុណ្ណោះដែលគេឃើញតារាស្រីរូបនេះ បង្ហោះរូបថត ឬសកម្មភាពអំពើលោកប៉ា ព្រោះទំនងជាលោកប៉ានាង មិនបាននៅរួមរស់ក្នុងផ្ទះជាមួយគ្នាឡើយ។
ដ្បិតថាយូរៗទើបឪពុកកូនអ្នកទាំងពីរបានជួបគ្នាម្ដងក៏ពិតមែន ប៉ុន្ដែមើលទៅទំនាក់ទំនងរបស់ ថន លក្ខិណា និង លោកប៉ា នៅតែស្និទ្ធស្នាលនឹងគ្នាខ្លាំងដដែល។ តួយ៉ាងថ្មីៗនេះ ថន លក្ខិណា បានទៅលេងលោកប៉ានៅផ្ទះតាមខេត្ត ក្នុងនោះគេឃើញពិធីការិនីរូបនេះ រត់ទៅឱប ថើបលោកប៉ា បង្ហាញពីក្ដីនឹករឭកចំពោះអ្នកមានគុណជាពន់ពេក ចំណែកឯលោកប៉ារបស់នាងវិញ ក៏ឱបកូនស្រីយ៉ាងណែនបង្ហាញពីក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនយ៉ាងពេញទំហឹងដែរ។ សូមទស្សនាវីដេអូខាងក្រោម ៖