![តាំងពីភ្ជាប់ពាក្យមក ឃុន វុត្ថា និង គូដណ្ដឹង ផ្អែមល្ហែមស្អិតល្មួតមិនលស់ថ្ងៃ](https://www.popular.com.kh/wp-content/uploads/2023/01/BeBe-24-01-2023-05.jpg)
តាំងពីភ្ជាប់ពាក្យមក ឃុន វុត្ថា និង គូដណ្ដឹង ផ្អែមល្ហែមស្អិតល្មួតមិនលស់ថ្ងៃ
សល់តែមួយជំហានទៀត តារាចម្រៀងប្រុសរូបសង្ហា ឃុន វុត្ថា នឹងបោះចោលជីវិតនៅលីវទាំងស្រុង ហើយរៀបការសាងគ្រួសារជាមួយគូដណ្ដឹងជាទីស្រឡាញ់មិនខាន ដោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ដោយមានការចូលរួមដឹងឮពីសំណាក់ចាស់ទុំ និង សាច់ញាតិទាំងសងខាង។
ជាការពិត ចាប់តាំងពីក្លាយជាគូដណ្ដឹងនឹងគ្នាមក ឃុន វុត្ថា និង អនាគតភរិយាបណ្ដូលចិត្ត តែងបង្ហាញក្ដីស្នេហ៍ផ្អែមល្ហែមដូចទឹកឃ្មុំ បង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ធ្វើឱ្យអ្នកគាំទ្រឃើញហើយរមួលខ្លួនជំនួសភាពល្អូកល្អិនរបស់គូស្នេហ៍អ្នកទាំងពីរ។
និយាយដល់ស្នេហាស្អិតល្មួត ថ្មីៗនេះ ឃុន វុត្ថា និង ម្ចាស់បេះដូង បានបណ្ដើរគ្នាទៅដើរលេងនៅខេត្តមណ្ឌលគីរី ក្នុងនោះពួកគេក៏មិនភ្លេចចែករំលែករូបភាពឱកកៀកកិត បង្ហាញពីស្នេហាផ្អែមជាងស្ករតាំងម៉ែ បង្ហោះលើបណ្ដាញសង្គម បង្អួតក្ដីសុខដល់អ្នកគាំទ្របានឃើញដែរ៕