សុខៗ សួស វីហ្សា លើកឡើងថានឹងមិនធ្វើឱ្យនរណាម្នាក់ចាត់ទុកនាងជាមនុស្សចោលម្សៀតដាច់ខាត
មហាជននិយមតាមដានជីវិតឯកជន របស់អ្នកនាង សួស វីហ្សា ច្បាស់ជាធ្លាប់បានលួចសរសើរមកហើយ ពីភ័ព្វសំណាងរបស់អ្នកនាង ដែលទទួលបានភាពជោគជ័យទាំងជីវិតគូក្រោយរៀបការ និង ជោគជ័យក្នុងរបររកស៊ីក្រៅពីការងារសិល្បៈ ជាដើម។
លើសពីនោះ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះក៏ត្រូវបានអ្នកគាំទ្រចូលរួមអបអរសាទរយ៉ាងច្រើនផងដែរ ដោយស្វាមីរបស់អ្នកនាង គឺលោក ថមមី ទើបតែទទួលបានតំណែងថ្មី មានមុខមាត់ក្នុងសង្គមលើអាជីពជាមន្ត្រីរាជការថែមទៀតផង។
កន្លងមកមហាជន ក៏តែងតែសង្កេតឃើញនៅលើគណនីហ្វេសប៊ុក និង ផេកផ្លូវការរបស់អ្នកនាង សួស វីហ្សា រមែងតែផុសនូវរូបភាព វីដេអូ ព្រមទាំងសារពីភាពសប្បាយរីករាយ សុភមង្គល និង បង្កើតសំណើចដល់អ្នកគាំទ្រជានិច្ច។ យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀងស្រីខាងលើនេះ បានបង្ហោះសារមួយហាក់កំពុងតែបង្ហាញនូវអារម្មណ៍មិនល្អរបស់ខ្លួន ធ្វើឱ្យមហាជនមានចម្ងល់ និង បារម្ភពីរូបនាងយ៉ាងខ្លាំង។
អ្នកនាង សួស វីហ្សា បានរៀបរាប់ថា ៖ «ជីវិតជារបស់ខ្ញុំ ខ្ញុំដកដង្ហើមរបស់ខ្ញុំ ខ្ញុំចាយលុយខ្ញុំ មកដល់ចំណុចនេះក៏ដោយសារខ្លួនខ្ញុំ ខ្ញុំមិនឱ្យនរណាម្នាក់មានអារម្មណ៍មកលើខ្ញុំ ថាខ្ញុំជាមនុស្សចោរម្សៀតជាដាច់ខាត»៕