អែនជី និង ស្វាមី ប្រគល់បេះដូងឱ្យគ្នា ១០ ឆ្នាំ មិនធ្លាប់លេចឮរកាំរកូស ព្រោះប្រកាន់ខ្ជាប់រឿងទាំងនេះ
ចំណងស្នេហ៍រវាងតារាចម្រៀងស្រីរូបស្រស់ អែនជី និង ស្វាមីសំណព្វចិត្ត គង់ សុខអេង គិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំមកហើយ គ្រាន់តែពួកគេទើបសម្រេចចិត្តរៀបការតាមប្រពៃណីនឹងគ្នានៅខែមេសា ឆ្នាំ ២០១៨ ហើយទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា គង់ វិរៈអ៊ីដេន។
ចាប់តាំងពីទាក់ទងស្រឡាញ់គ្នាមក អែនជី និង ស្វាមី កម្រលេចឮថាអ្នកទាំងពីរមានរឿងរកាំរកូសនឹងគ្នាណាស់ ប៉ុន្ដែផ្ទុយទៅវិញ ប្ដីប្រពន្ធអ្នកទាំងពីរប្រឹងប្រែងចាប់ដៃគ្នារកស៊ីរហូតទិញបានផ្ទះវីឡាធំស្កឹមស្កៃ រថយន្តទំនើប ប្រើប្រាស់សុទ្ធតែរបស់ប្រ៊េនៗថ្លៃៗ រស់នៅក្នុងជីវិតដ៏អភិជន និង ពោរពេញដោយក្ដីសុខគួរឱ្យសរសើរ។
ការទទួលបានក្ដីសុខក្នុងគ្រួសារកម្រលេចឮរឿងរកាំរកូសនេះ ព្រោះថា អែនជី និង ស្វាមី មានចិត្តដូចគ្នា រស់នៅប្រកាន់ជំហរស្មោះត្រង់ យោគយល់គ្នាទៅវិញទៅមក។
អែនជី បានរៀបរាប់ឱ្យដឹងថា ៖ «2013-2023 រយៈពេលដប់ឆ្នាំដែលយើងផ្តល់ក្តីស្រឡាញ់ឱ្យគ្នា ក្តីស្រឡាញ់មិនបានប្រែប្រួល កាយពីរចិត្តមួយ យោគយល់ ដឹងថាខឹងខុសខឹងខាត (ស្មោះត្រង់ជារឿងសំខាន់សម្រាប់រក្សារចំណងស្នេហ៍ផ្អែមល្ហែមយូរអង្វែង)»៕