វី ឌីណែត លើកពីបុរសផ្ដល់ក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និង ផ្ដល់អ្វីគ្រប់យ៉ាងឱ្យនាងយ៉ាងរំភើបបំផុត
និយាយដល់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស វី ឌីណែត ប្រិយមិត្តភាគច្រើនច្បាស់ជាបានជ្រាបរួចមកហើយថា នាងគឺជាកូនស្រីរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលឪពុកកូនអ្នកទាំងពីរ សុទ្ធសឹងជាសិល្បករដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន។
បើក្រឡេកទៅមើលជីវិតគ្រួសារវិញ វី ឌីណែត គោរពស្រឡាញ់លោក ហួរ ឡាវី ណាស់ ហើយទំនាក់ទំនងឪពុកកូនអ្នកទាំងពីរក៏ល្អស្និទ្ធស្នាលគ្នាគួរឱ្យសរសើរផងដែរ។
ឆ្លៀតឱកាសថ្ងៃកំណើតតារាចម្រៀងជើងចាស់ ហួរ ឡាវី ដែលទើបកន្លងទៅថ្មីៗនេះ គេឃើញកញ្ញា វី ឌីណែត បានសរសេរពាក្យពេចន៍ជូនពរលោកប៉ាយ៉ាងមានអត្ថន័យ ធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបជំនួស។
វី ឌីណែត បានរៀបរាប់ទៅកាន់លោកប៉ាជាទីគោរពស្រឡាញ់ថា ៖ «បុរសដែលផ្ដល់ក្ដីស្រឡាញ់ស្មោះត្រង់មិនប្រួលប្រែ ផ្ដល់នូវអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំគឺគាត់ម្នាក់នេះហើយ HBD Dad កូនសូមជូនពរដល់ប៉ា សូមឱ្យមានសុខភាពល្អអាយុយឺនយូរ នៅគង់ជាម្លប់ដល់កូនៗទាំងអស់គ្នា I love you my hero»៕