បង្ហាញគំរូល្អមែន! Sririta ដឹកដៃស្វាមី ចែករំលែកក្ដីសុខ ធ្វើបុណ្យចែកទានក្នុងថ្ងៃឆ្លងឆ្នាំ
ក្នុងឱកាសឆ្លងឆ្នាំថ្មីចូល ២០២៣ នេះ គេសង្កេតឃើញមានតារាប្រុសស្រីថៃជាច្រើននាក់ បានដឹកដៃគូស្នេហ៍ធ្វើដំណើរកម្សាន្ដក្នុង និងក្រៅប្រទេសបង្កើតពេលវេលាផ្អែមល្អែមឱ្យគ្នាទៅវិញទៅមក។
ដោយឡែកចំពោះប្ដីប្រពន្ធកំពូលតារាស្រី Sririta និងហាយសូ Korn Narongdej វិញ ឆ្នាំនេះ មិនឃើញចេញដើរក្រៅប្រទេសឡើយ ដោយដឹកដៃគ្នាធ្វើសប្បុរស និងធ្វើបុណ្យដើម្បីជាគំរូដល់កូនប្រុសតែមួយវិញ។
Sririta បានបង្ហោះសារនៅលើគណនី IG របស់ខ្លួនថា៖ «សូមចែករំលែកក្ដីសុខ និងបុណ្យក្នុងឱកាសឆ្នាំថ្មី សុំឱ្យគ្រប់គ្នាមានតែក្ដីសុខ សុភាពល្អសម្រាប់ឆ្នាំ ២០២៣ ណាចាស»។ ក្រោយឃើញសារនេះ អ្នកគាំទ្រជាច្រើនហាក់អត់ទ្រាំមិនសរសើរមិនបាន ព្រោះតែទឹកចិត្ដដ៏ប្រពៃរបស់គូស្វាមីភរិយាគូនេះ ដែលតែងធ្វើការចែករំលែកជារឿយៗសក្ដិសមជាគូតារាគំរូពិតមែន៕