(វីដេអូ) អ៊ែមណាស់! ស៊ីន យូប៊ីន យកបទ «វីរនារី» របស់ ទេព បូព្រឹក្ស ច្រៀងលើឆាកប្រគំតន្រ្តី ពីរោះម្យ៉ាង
តារាសម្ដែងស្រីដ៏ឆ្នើមពេញដោយទេពកោសល្យ ស៊ីន យូប៊ីន មិនត្រឹមតែឆក់បានការចាប់អារម្មណ៍សរសើរជាមួយនឹងវិស័យសម្ដែងយ៉ាងប៉ិនប្រសប់នោះទេ តែនាងថែមទាំងមានជំនាញផ្នែកតន្រ្តីមួយទៀត ដែលអាចបកស្រាយចម្រៀងបានយ៉ាងពីរោះ និង ធ្លាប់បង្ហាញវត្តមានលើឆាកប្រគំតន្រ្តីជាច្រើនផងដែរ។
ជាក់ស្ដែង ថ្មីៗនេះតារាសម្ដែងស្រីល្បីឈ្មោះរូបនេះកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ដែលបានឃើញសកម្មភាពរបស់នាងលើឆាកប្រគំតន្រ្តី ហើយលើកយកបទចម្រៀងដ៏ល្បីរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស គឺបទ «វីរនារី» យកមកច្រៀង ថែមទាំងសម្ដែងក្បាច់រាំយ៉ាងទាក់ទាញបង្ហាញភាពអង់អាចនៃស្រ្តីដ៏អស្ចារ្យ។
វីដេអូនៃការបកស្រាយចម្រៀងរបស់កញ្ញា ស៊ីន យូប៊ីន នេះដែរ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដញសង្គមចែករំលែកភ្ជាប់នឹងពាក្យសរសើរចំពោះការបកស្រាយចម្រៀង និង សម្ដែងក្បាច់រំយ៉ាងគួរឱ្យចាប់អារម្មណ៍របស់នាងផងដែរ៕