ទីបំផុត Toomtam បង្ហាញរូបភាព Pre-Wedding ជាផ្លូវការហើយ ចុះសំបុត្រអាពាហ៍ពិពាហ៍
កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀង និង សម្ដែងប្រុសវ័យ ៣១ ឆ្នាំ Toomtam Yuttana បានដឹកដៃគូស្នេហ៍តារាស្រី Alee Aittharinya ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាស្វាមីភរិយាតាមផ្លូវច្បាប់។
ទោះជាបានចុះសំបុត្រអេតាស៊ីវិល តែអ្នកទាំងពីរមិនទាន់បានរៀបចំពិធីមង្គលការនោះទេ ដោយ Toomtam បានបង្ហើបថា ៖ «ពិធីមង្គលការអ្នកទាំងពីរនឹងធ្វើឡើងបន្ទាប់ពីផ្ទះថ្មីរបស់អ្នកទាំងពីរធ្វើរួចរាល់»។
ទោះបីជាមិនទាន់ប្រាប់ពីពេលវេលារៀបការច្បាស់លាស់ពិតមែន តែ Toomtam ហាក់មិនឱ្យអ្នកគាំទ្រខកបំណងឡើយ ដោយលោកបានទម្លាយរូបភាព Pre-Wedding ផ្លូវការរបស់ខ្លួនជាច្រើនសន្លឹកនៅលើគណនី IG ដោយ Concept Pre-Wedding របស់តារាប្រុស Toomtam និង គូស្នេហ៍ គឺបែប Vintage សាមញ្ញៗដោយថតតាមផ្សារ និង ស្ពានចាស់បុរាណ មើលទៅស្អាតប្លែកមួយបែប៕