ស្ងាត់ៗ ម៉ាក សែនសូនីតា ប្រកាសដំណឹងល្អ កំពុងពពោះកូនទី ២
ចាប់តាំងពីរៀបការមានស្វាមី និង មានកូនប្រុសច្បងម្នាក់មក តារាសម្ដែងស្រីរូបស្រស់ ម៉ាក សែនសូនីតា ហៅ តូតា មិនសូវលេចមុខលើវិថីសិល្បៈញឹកញាប់ដូចកាលពីពេលកន្លងទៅឡើយ ដោយគេសង្កេតឃើញនាងដាក់ចិត្តដាក់កាយមើលថែគ្រួសារ និង មុខជំនួញរកស៊ីច្រើនជាង។
យ៉ាងណាមិញខណៈកូនប្រុសច្បងរៀងធំដឹងខុសត្រូវបន្តិច ស្ងាត់ៗអ្នកម៉ាក់រូបស្រស់ តូតា បានប្រកាសដំណឹងល្អ ពោលគឺនាងកំពុងពពោះកូនទី ២ ម្នាក់ទៀត។
តូតា បានបង្ហោះរូបថតស្វាមី និង កូនកាន់បង្ហាញឧបករណ៍ពិនិត្យទឹកនោមយ៉ាងមានក្ដីសុខហើយរៀបរាប់យ៉ាងរំភើបជាភាសាអង់គ្លេសថា ៖ «Welcome a new lovely member» ដែលមានអត្ថន័យជាភាសាខ្មែរថា ៖ «ស្វាគមន៍សមាជិកថ្មីម្នាក់ដ៏គួរឱ្យស្រឡាញ់»។
ការប្រកាសពីដំណឹងមង្គលរបស់ តូតា បានធ្វើឱ្យមិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាបញ្ចេញមតិជូនពរនាងយ៉ាងច្រើនព្រោងព្រាត៕