លែងលាក់ទៀត! Ice បង្ហាញមុខគូស្នេហ៍ថ្មីច្បាស់ៗ តាមពិតជាបុរសរូបនេះ
កាលពីកន្លងទៅថ្មីៗនេះ តួឯកស្រីក្នុងរឿង «I Fine Thank You Love You» Ice Preechaya បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងបានប្រកាសថាកំពុងមានស្នេហាថ្មី បន្ទាប់ពីបិទបេះដូងអស់ជាង ៣ ឆ្នាំ។
ដោយរូបភាពគូដំបូងរបស់នាងជាមួយគូស្នេហ៍ថ្មី គឺបិទបាំងមុខមាត់មិនឱ្យដឹងថាគូស្នេហ៍របស់នាងជាអ្នកណានោះឡើយ ដោយឃើញតែភ្នែកតែប៉ុណ្ណោះ។
យ៉ាងណាមិញ ស្រាប់តែពេលនេះ Ice បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈហើយ ដោយគូស្នេហ៍របស់នាងត្រូវបានគេរកឃើញថាជា DJ មានឈ្មោះថា ST Oneynl ដែលជាជនជាតិបរទេសមានមុខមាត់នឹងរូបរាងសង្ហា។
ក្រោយដឹងបែបនេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញការអបអរសាទរដល់ Ice ដែលបានបើកបេះដូងជាថ្មី ក្រោយនៅម្នាក់ឯងអស់ជាច្រើនឆ្នាំ ដោយសង្ឃឹមថាស្នេហារបស់នាងលើកនេះនឹងបានសមបំណង៕