ពិសេសណាស់! Fashionista វ័យក្មេងកម្ពុជា លេចមុខយ៉ាងអស្ចារ្យថតម៉ូដ Lanna Street Fashion នៅប្រទេសថៃ
មុនឆ្លងឆ្នាំ ២០២២ ឈានចូល ២០២៣ សូមក្រឡេកមកមើល Fashionista កម្ពុជា លោក បាន ចន្ទី (Chanty Ban) ដែលបានចូលរួមការងារថតម៉ូដ Lanna Street Fashion ជាម៉ូដសម្លៀកបំពាក់ជាន់ខ្ពស់ស្នាដៃក្មេងជំនាន់ក្រោយ លើទឹកដីខេត្តសម្បូរផ្កាចម្រុះ ក្នុងប្រទេសថៃ ដែលគ្រប់គ្នាប្រាកដជាធ្លាប់បានស្គាល់ហើយនោះគឺខេត្តឈៀងម៉ៃ (Chiang Mai)។
ជាការពិតណាស់ ប្រ៊េនសម្លៀកបំពាក់ Street Contemporary Fashion ប្រចាំ Lanna Long Goy ឬ ហៅថា Long Goy គឺមានលក្ខណៈម៉ូដប្លែក និង ពិសេសជាងប្រ៊េនផ្សេងៗ ដោយវាបានច្នៃរំលេចចេញជាមួយនឹងការនាំយកវប្បធម៌ ទំនៀមទម្លាប់កាលពីសម័យ Lanna មកលាយឡំបញ្ចូលជាមួយសម័យថ្មី សាងជា Collection មួយដ៏ទាន់សម័យ។
ជាមួយគ្នានេះដែរ លោក បាន ចន្ទី បានលើកឡើងដែរថា ៖ «ការរួមការងារជាមួយឈុត Lanna លើកនេះ បានធ្វើឲ្យគ្រប់គ្នាកាន់តែជឿជាក់ថា Fashion មិនមានថ្ងៃសាបសូន្យទេ។ មិនត្រឹមតែប៉ុណ្ណោះឃើញថា ភាពបុរាណ វប្បធម៌ ទំនៀមទម្លាប់ ក៏នៅតែមានមន្តស្នេហ៍តាមម៉ូដសម្លៀកបំពាក់បានយ៉ាងទាក់ទាញ»។
ជារួមមកអ្វីទាំងអស់នេះ វាបានបង្ហាញឲ្យឃើញថា កូនខ្មែរក៏មិនធម្មតាទេដែលបានរួមការងារថតម៉ូដសម្លៀកបំពាក់នៅក្រៅប្រទេស និង ជាម៉ូដជាន់ខ្ពស់ប្រចាំភាគខាងជើងប្រទេសថៃថែមទៀត ដែលពិតជាកោតសរសើរមែន៕
តាមដានការងារផ្សេងៗតាមរយៈ IG ៖ ban_chanty