ប្លែក! ឆ្នាំថ្មី Matt មិនប្រាថ្នាសុំអ្វីច្រើនទេ តែបែរជាសុំឱ្យអ្នកជិតខាងច្រៀងឱ្យត្រូវភ្លេងទៅវិញ
សម្រាប់តារាស្រី Matt Peranee ថ្វីដ្បិតតែកន្លងមកនាងលេចព័ត៌មានអាស្រូវច្រើនមិនចេះចប់ដ៏ដោយ តែអ្នកគាំទ្ររបស់នាងនៅតែផ្តល់ស្នាមញញឹម និង តាមដានរាល់សកម្មភាពរបស់នាងដដែល ជាពិសេសម្នាក់ៗក៏ចង់ឃើញនាង និង គូស្នេហ៍ពោះម៉ាយហាយសូរមានថ្ងៃពិសេសជាមួយគ្នាថែមទៀតផង។
ដោយឡែក ទន្ទឹមនឹងរឿងអាស្រូវមិនល្អហូរចូលមិនចេះចប់ តែ Matt Peranee ហាក់មិនចុះចាញ់ឡើយ នៅតែបង្ហាញមុខ និង ស្នាមញញឹមរបស់នាងឱ្យមហាជនបានឃើញជានិច្ច។ អ្វីដែលកាន់តែពិសេសឆ្នាំថ្មីខិតជិតចូលមកដល់ តារាស្រីរូបនេះមិនបានបង្ហើបពីគោលបំណងធំដែលនាងប្រាថ្នាចង់បាននាឆ្នាំថ្មីខាងមុខឡើយ តែបែរជានាងសុំរឿងម្យ៉ាងទៅវិញ ពោលគឺនាងសុំត្រឹមឱ្យអ្នកជិតខាងរបស់នាងស្រែកច្រៀងឱ្យត្រូវភ្លេង ធ្វើឱ្យអ្នកគាំទ្រគាំងខ្លាំង។
យ៉ាងណាមិញ គ្រាន់តែឃើញបំណងប្រាថ្នារបស់តារាស្រី Matt Peranee ធ្វើឱ្យម្នាក់ៗសើចស្ទើរគាំង ព្រោះជឿជាក់ថាមានមនុស្សមិនតិចនោះទេ ដែលធ្លាប់ត្រូវបានអ្នកជិតខាងស្រែកច្រៀងស្ទើរតែគ្មានពេលគេង៕