ហេតុតែស្រឡាញ់ Boy មិនខ្ចីដេក សុខចិត្តអង្គុយចាំ Surprise ថ្ងៃកំណើតសង្សារបណ្តូលចិត្តកាត់យប់
កាន់តែសិក្សាមើលចិត្តគ្នាយូរ ស្នេហារវាង Boy Pakorn និង តារាស្រី Faye Faye ហាក់កាន់តែផ្អែមល្ហែម និង ស៊ីជម្ពូទៅៗ ពិសេសថែមទាំងបើកចំហសកម្មភាពស្នេហ៍មិនលាក់បាំងនៅចំពោះមុខគ្រួសារ និង មហាជនអ្នកគាំទ្រថែមទៀតផង។
យ៉ាងណាមិញ ខណៈទំនាក់ទំនងកាន់តែផ្អែមល្ហែម សកម្មភាពស្នេហ៍កាន់តែបង្ហាញ ស្រាប់តែថ្មីៗនេះគូស្នេហ៍មួយគូនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រលួចច្រណែនទៀតហើយ ដោយកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃកំណើត Faye Faye។ ក្នុងនោះគេឃើញថា Boy Pakorn បានជាប់ឈ្មោះជាមិត្តប្រុសគំរូភ្លាម ដោយរូបគេបានលះបង់ពេលវេលាគេង មកអង្គុយចាំ Surprise មិត្តស្រីទាំងកណ្តាលយប់ ធ្វើឱ្យមិត្តស្រីញញឹមពព្រាយ។
ជុំវិញរូបភាពប៉ុន្មានសន្លឹកដ៏ផ្អែមល្ហែមកាត់យប់នេះ អ្នកគាំទ្រឃើញហើយស្ទើរទប់ចិត្តមិនបានឡើយ ធ្វើឱ្យម្នាក់ៗលួចច្រណែន Faye Faye ព្រាត ដែលបានគូស្នេហ៍មិនត្រឹមតែសង្ហានោះទេ តែថែមទាំងយល់ចិត្តទៀត៕