តារាស្រី ២ ដួង ទៅចាយជីវិត Single ដើរលេងក្រៅប្រទេស អត់ខ្វល់រឿងអត់អ្នកកាន់ដៃទៅឆ្លងឆ្នាំ
នាឱកាសឆ្លងឆ្នាំថ្មី ២០២២ ចូល ២០២៣ ខាងមុខនេះ គេសង្កេតឃើញតារាប្រុសស្រីថៃល្បីៗជាច្រើនបានបណ្ដើរគូស្នេហ៍ ធ្វើដំណើរកម្សាន្តទៅទីឆ្ងាយជិត បង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមបង្អួតដាក់អ្នកគាំទ្រ។
ដោយឡែកឆ្លងឆ្នាំលើកនេះ គេសង្កេតឃើញថាមានតារាស្រីថៃ ២ ដួង ដែលមិនខ្វល់រឿងអត់គូស្នេហ៍កាន់ដៃឆ្លងឆ្នាំមើលកាំជ្រួចដូចអ្នកដទៃ ដោយពួកនាងហាក់កំពុងរីករាយនឹងជីវិត Single ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសតែម្នាក់ឯង។ តារាស្រីទាំងពីររូបនោះគឺ Min Peechaya និង Jackie Jacqueline។
Min Peechaya កំពុងចាយសម្រស់ និង ជីវិត Single ដាក់អ្នកគាំទ្រកំលោះៗនៅឯប្រទេសជប៉ុន ដោយឡែក Jackie ពេលនេះក៏កំពុងធ្វើដំណើរកម្សាន្ដយ៉ាងសប្បាយរីករាយនៅឯប្រទេសជប៉ុនដែរ៕