ទើបប្រកាសចំណងស្នេហ៍សោះ ពេលនេះ Lalina នាំហាយសូរ Prakun ឱ្យគ្រួសារស្គាល់បាត់
កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រីវ័យ ២៣ ឆ្នាំ Lalina Lorena Schuett បានបើកចំហចំណងស្នេហ៍ជាផ្លូវការជាមួយហាយសូរ Prakun កូនប្រុសពៅត្រកូល Pornprapha ដែលមហាជនមួយចំនួនបានស្គាល់ហើយថា ជាគ្រួសារអភិជន ហើយកូនប្រុសត្រកូលនេះមានគូស្នេហ៍សុទ្ធសឹងជាតារាស្រីលំដាប់ជួរមុខ ដូចជាហាយសូរ Pok ជាគូស្នេហ៍នឹងតារាស្រី Aum ចំណែកហាយសូរ Pranai ជាម្ចាស់ចិត្តតារាស្រី Taew។
យ៉ាងណាមិញ ក្រោយប្រកាសចំណងស្នេហ៍ជាផ្លូវការភ្លាម គេហាក់សង្កេតឃើញថា Lalina និងហាយសូ Prakun ហាក់ហ៊ានបង្ហាញភាពផ្អែមល្ហែមច្រើនខ្លាំងជាងមុន ដោយមានការថតរូបជាគូ ការចេញមុខតាមកម្មវិធី និង ធ្វើដំណើរកម្សាន្ដផ្សេងៗ។
បន្ថែមពីនេះ ក្នុងឱកាសឆ្លងឆ្នាំនេះ Lalina បាននាំហាយសូរ Prakun ណែនាំឱ្យគ្រួសាររបស់នាងស្គាល់ជាផ្លូវការផងដែរ ហើយថែមទាំងមានដំណើរកម្សាន្ដជុំគ្នាថែមទៀតផង៕