ផ្ទុះការចាប់អារម្មណ៍! «King Of Cat Walk» Sinon Loresca គ្រងឈុតល្ខោនខោល ក្រោយមកដល់កម្ពុជាជាថ្មី
មហាជន និង អ្នកគាំទ្រកម្ពុជា ក៏ធ្លាប់បានស្គាល់មកហើយពីតារាម៉ូដែល «King Of Cat Walk» ភេទទី ៣ Sinon Loresca ជនជាតិហ្វីលីពីន ដែលធ្លាប់បានមកកម្ពុជាកាលពីកំឡុងឆ្នាំ ២០១៨ កន្លងទៅ។
តារាម៉ូដែលភេទទី ៣ នេះដែរ គឺជាបុគ្គលម្នាក់ដែលមានការទទួលស្គាល់ និង ចាប់អារម្មណ៍ពីសមត្ថភាពនៃការដើរម៉ូដ Cat Walk រហូតត្រូវបានគេដាក់ងារជា «King Of Cat Walk» ក៏ព្រោះតែតារាម៉ូដែលរូបនេះ ចូលចិត្តពាក់ស្បែកជើងខ្ពស់ៗ និង ដំណើរប្លែកពីអ្នកបង្ហាញម៉ូដធម្មតា។
យ៉ាងណាមិញ នៅចុងឆ្នាំ ២០២២ នេះ «King Of Cat Walk» Sinon Loresca ក៏បានវិលត្រលប់មកកាន់កម្ពុជាជាថ្មីហើយ ដោយលោកបានកំពុងស្នាក់នៅទីក្រុងភ្នំពេញ និង ត្រៀមធ្វើដំណើរទៅខេត្តសៀមរាប ទឹកដីអង្គរឆាប់ៗនេះផងដែរ។
ដោយឡែក ស្របពេលកំពុងនៅក្នុងប្រទេសកម្ពុជា តារាបង្ហាញម៉ូដភេទទី ៣ ខាងលើ ក៏បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត និង ផ្ទុះការចាប់អារម្មណ៍សរសើរយ៉ាងខ្លាំង ដោយ «King Of Cat Walk» Sinon Loresca បានបង្ហោះរូបភាពជាច្រើនសន្លឹក គ្រងនូវឈុតល្ខោនខោល មើលទៅពិតជាស័ក្តិសម និង ស្អាតយ៉ាងខ្លាំង៕