ដល់-ក! សាន់ ឆាយ Live លក់អីវ៉ាន់តាមអនឡាញត្រឹម ៤ ម៉ោង រកបានជាង ៦០ ម៉ឺនដុល្លារ
ចាប់តាំងពីតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ប្រកាសរៀបការលើកទី ២ ជាមួយនឹងអតីតមិត្តប្រុសដែលបានបែកគ្នាជិត ២០ ឆ្នាំ កាលពីខែមីនា ឆ្នាំ ២០២២ សង្កេតឃើញថា ប្តី-ប្រពន្ធតារាល្បីមួយគូនេះតែងតែលេចមុខជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយ និង ការថតផ្សាយពាណិជ្ជកម្មផ្សេងៗ។
កាលពីពេលថ្មីៗនេះ ក៏មានព័ត៌មានបានចុះផ្សាយអំពី DJ Koo ដែលជាស្វាមីក្រោយរបស់តារាស្រីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមថតកម្មវិធីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
យ៉ាងណាមិញ តារាស្រីរូបនេះមិនបានទៅចូលរួមក្នុងកម្មវិធីជាមួយនឹងស្វាមីនោះទេ ដោយនាងកំពុងមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈក្នុងប្រទេស។ បើតាមប្រភពចេញពីភ្នាក់ងាររបស់ Barbie Hsu បានបង្ហើបឱ្យដឹងថា បច្ចុប្បន្នតារាស្រីរូបនេះមានសកម្មភាពច្រើននៅលើការ Live ផ្ទាល់លក់ផលិតផលតាមអនឡាញ ហើយតម្លៃនៃការផ្សាយផ្ទាល់របស់នាងនៅលើបណ្តាញសង្គមអាចរកបានខ្ពស់ដល់ ៦៥២ ៦០០ ដុល្លារអាមេរិក ត្រឹមរយៈពេល ៤ ម៉ោងប៉ុណ្ណោះ៕