(វីដេអូ) កំពូលប្ដី! Pok ជូនកាដូតូចតែខ្លឹមពញ្ញាក់អារម្មណ៍ Margie ក្នុងថ្ងៃខួបរៀបការ ៥ ឆ្នាំ
បើនិយាយពីគូស្នេហ៍ Pok-Magie មហាជនភាគច្រើនច្បាស់ជាបានស្គាល់ច្បាស់ថា អ្នកទាំងពីរជាគូស្នេហ៍ដែលមានទ្រព្យសម្បត្តិហូរហៀរ មានកេរ្តិ៍ឈ្មោះល្បី ហើយក៏ជាគ្រួសារអភិជនដែលនិយមចាយជីវិតហ៊ឺហារផងដែរ។
ថ្មីៗនេះ Pok បានទម្លាយវីដេអូដែលលោកបានរៀបគម្រោងដើម្បីពញ្ញាក់អារម្មណ៍ Margie ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់អ្នកទាំងពីរ បន្ទាប់ពីជប់លៀងឆ្លងថ្ងៃភ្ជាប់ពាក្យរួចម្ដងមកហើយ ដែលធ្វើនៅលើទូកទេសចរណ៍ឯកជនផ្ទាល់ខ្លួនរបស់លោក។
ក្នុងឱកាសពិសេសខួបរៀបការ ៥ ឆ្នាំលើកនេះ Pok មិនបានរៀបចំតែម្នាក់ឯងទេ លោកបានឱ្យកូនៗទាំងពីររបស់លោកចូលរួមក្នុងគម្រោង ដើម្បីឱ្យ Margie កាន់តែភ្ញាក់ផ្អើលលើសពីរាល់ដង ប៉ុន្ដែគម្រោងនេះមិនបានសម្រេចឡើយ ព្រោះកូនៗទាំងពីររបស់លោករបូតមាត់ប្រាប់ Margie រួចបាត់ទៅហើយ។ ទោះជាយ៉ាងណា កាដូពិសេសដែលលោកបានត្រៀមជូនប្រពន្ធសម្លាញ់ គឺជាចិញ្ចៀនពេជ្រដែលមានទំហំ ៥ ការ៉ាត់ ដែលទំហំនេះតំណាងឱ្យខួបរៀបការ ៥ ឆ្នាំ អមដោយបាច់ផ្កាដែលមានផ្កាចំនួន ៥០ ទងផងដែរ។ សូមទស្សនាវីដេអូខាងក្រោម ៖