Junji សង្សារសំណព្វ Mario ត្រូវគេសង្ស័យកំពុងពពោះ ក្រោយធ្លាយរូបថតអេកូប៉ុន្មានសន្លឹក
ថ្វីដ្បិតតែមិនដែលបើចំហពីរូបភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្តាញសង្គមជាមួយគ្នា តែសម្រាប់ទំនាក់ទំងស្នេហារវាងតារាស្រី Junji និង កំលោះសង្ហា Mario នៅដូចដើម មិនដែលមានទំនាស់ស្នេហាជាមួយគ្នាឡើយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងទំនាក់ទំនងកាន់តែយល់ចិត្តគ្នា និង ផ្អែមល្ហែមនោះ មហាជនក៏ទទូចចង់ឱ្យគូស្នេហ៍នេះមានថ្ងៃពិសេសឆាប់ៗដែរ។ ដោយឡែក ថ្មីៗនេះ Junji សង្សារ Mario ស្រាប់តែបានធ្វើឱ្យមហាជនស្រឡាំងកាំងខ្លាំង បន្ទាប់ពីលេចរូបភាពថតអេកូមួយសន្លឹក ដែលរូបភាពនោះគេឃើញដូចជានាងកំពុងតែពពោះអ៊ីចឹង។
ទោះជាយ៉ាងណា ជុំវិញរូបភាពដែលបានបង្ហោះឡើយនេះដែរ នាង Junji ក៏បានចេញមុខបកស្រាយថា ប្រសិនបើមហាជនមិនបានអានខេបសិនដែលនាងសរសេរ ប្រាកដណាស់នឹងគិតថានាងមានកូន តែការពិតទៅនាងមិនបានមានផ្ទៃដូចដែលមហាជនយល់ច្រឡំនោះទេ ពោលគឺគ្រាន់តែនាងមកពិនិត្យ និង ត្រៀមផ្ញើមេជីវិតញីតែប៉ុណ្ណោះ ដើម្បីត្រៀមមានកូននាពេលអនាគត៕