តួស្រីរឿង «កូនទាសករ» ទម្លាយរឿងរន្ធ-.ត់មួយកើតឡើងលើនាង និង គ្រួសារ ពេលនេះហើយនៅភ័យមិនទាន់បាត់
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាធ្លាប់បានស្គាល់មិនខានពី Oom Siriyakorn អតីតតារាស្រីជើងចាស់ដែលល្បីឈ្មោះមួយរូបនាសម័យឆ្នាំ ៩០ ជាង មានស្នាដៃរឿងល្បីៗជាច្រើនដូចជារឿង «កូនទាសករ», «អាជ្ញាស្នេហ៍» ជាដើម។
ក្រោយរៀបការជាមួយស្វាមី ដែលជាជនជាតិអាមេរិកកាំងនៅឆ្នាំ ២០១១ រួចមក អតីតតារាស្រីរូបនេះហាក់ពុំសូវប្រឡូកក្នុងការសម្តែងដូចមុនឡើយ ដោយងាកមកចាប់អាជីពជាអ្នកអានព័ត៌មាន ពិធីការិនី និង អ្នកនិពន្ធរឿងវិញ។ អ្នកស្រី និង ស្វាមី មានចំណងដៃជីវិតកូនស្រីចំនួន ២ នាក់។
យ៉ាងណាមិញ នៅពាក់កណ្ដាលឆ្នាំ ២០២២ អតីតតារាស្រី Oom បានប្រកាសលាឈប់ពីសិល្បៈតែម្ដង ដើម្បីផ្លាស់ប្ដូរទីកន្លែងរស់នៅទៅទីក្រុង Portland ជាមួយគ្រួសារវិញ។
ស្រាប់តែថ្មីៗនេះ អតីតតារាស្រី Oom បានទម្លាយឱ្យដឹងថា នាង និង ក្រុមគ្រួសារស្ទើរតែត្រូវដើមឈើរលំសង្កត់ ព្រោះតែបាតុភូតព្យុះភ្លៀងបោកបក់នៅទីតាំងដែលអ្នកស្រីរស់នៅ តែជាសំណាងល្អគ្មានអ្នកណាគ្រោះថ្នាក់។
Oom បានរៀបរាប់ថា ៖ «ដើមឈើជាទីស្រឡាញ់របស់យើង Douglas បានដួលរលំលើឃ្លាំងក្រោយផ្ទះ ព្រោះតែភ្លៀង និង ខ្យល់ខ្លាំងបានបោកឱ្យវារលំ។ ដើមឈើនេះ គឺជាដើមឈើដែលកូនស្រីទាំង ២ ខ្ញុំចូលចិត្តលេងស្ទើរតែរៀងរាល់ថ្ងៃ តែជាសំណាងល្អពេលដែលដួលរលំពួកយើងមិនបានធ្វើការនៅឃ្លាំង ជាហេតុធ្វើឱ្យគ្មាននរណាម្នាក់គ្រោះថ្នាក់ តែបេះដូងខ្ញុំស្ទើរប្រេះ ហើយនៅតក់ស្លុតមិនទាន់បាត់នៅឡើយពេលឃើញរូបភាពក្រោយកើតហេតុ។ អាកាសធាតុនៅទីនេះមិនល្អទេ សូមឱ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នទាំងអស់គ្នា»៕