ស្ងាត់ៗ Ice ទៅដើរលេងជាមួយបុរសម្នាក់នៅអាមេរិក ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ព្រាត
Ice Preechaya តារាសម្ដែងស្រីវ័យ ៣២ ឆ្នាំ ដែលបានប្រឡូកសិល្បៈតាំងពីឆ្នាំ ២០១២ មានស្នាដៃរឿងល្បីៗជាច្រើន ជាពិសេសគឺខ្សែភាពយន្ដខ្នាតធំដូចជារឿង «I Fine Thank You Love You», រឿង «ATM: Er Rak Error» ជាដើម។
ក្រោយពីបោះជំហានចូលសិល្បៈមកជាង ១០ ឆ្នាំ Ice បានសាងប្រជាប្រិយភាពល្បីខ្លាំង ដោយមានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ហើយបានក្លាយជាតារាដែលមានឥទ្ធិពលមួយរូបផងដែរ។
ដ្បិតតែ Ice ជោគជ័យលើវិថីសិល្បៈតែជីវិតស្នេហារបស់នាងហាក់មិនសមបំណងប៉ុន្មានឡើយ ដោយ Ice ធ្លាប់មានដំបៅបេះដូងជាមួយហាយសូប្រុសម្នាក់ឈ្មោះថា Art តែស្នេហានាងបានរយៈពេលខ្លីហើយក៏បែកគ្នាទៅនៅឆ្នាំ ២០១៩។
ចាប់តាំងពីពេលនោះមក គេសង្កេតឃើញថាតារាស្រីរូបនេះ ហាក់រក្សាបេះដូងទំនេរ ដោយនាងពុំដែលមានអាស្រូវស្នេហាជាមួយតារាប្រុសនោះឡើយ ហើយក៏ហាក់មិនរវីរវល់រឿងស្នេហានោះដែរ។
ស្រាប់តែថ្មីៗនេះ Ice បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយនាងបង្ហោះរូបគូជាមួយបុរសម្នាក់ ថែមដោយសារថា៖ «សួស្ដីពីទីក្រុងញូវយ៉ក! នេះគឺរូបគូដំបូងរបស់ពួកយើងចាស ខ្ញុំមកធ្វើអ្វី គឺមកដើរលេងចាស»។
ឃើញបែបនេះអ្នកគាំទ្រជាច្រើនហាក់សង្ស័យថា Ice កំពុងបើកបេះដូងផ្ដើមស្នេហាថ្មី ក្រោយនៅទំនេរជាង ៣ ឆ្នាំ បើទោះនាងមិនទាន់បង្ហាញមុខពេញលេញ តែក៏មានការចូលរួមសាទរពីអ្នកគាំទ្ររួចទៅហើយ៕