វ័យ ១៦ ឆ្នាំ កូនស្រីតែមួយរបស់ជំទាវ ចន ច័ន្ទលក្ខិណា មុខកាន់តែដូចម្តាយ មើលមួយភ្លែតចាប់ច្រឡំ
ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយថាមុនបែកបាក់ចំណងអាពាហ៍ពិពាហ៍គ្នា ជំទាវ ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី បានមានតំណក់ឈាមកូនស្រីជាទីស្រឡាញ់មួយរូបរួមគ្នា ដោយកូនស្រីនោះមានឈ្មោះ នី ហង្សាចូលី។
បច្ចុប្បន្ននេះ នី ហង្សាចូលី កូនស្រីតែមួយរបស់ជំទាវ ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី ត្រូវបានមហាជនដឹងដែរថា កំពុងរស់នៅជាមួយជំទាវ ចន ច័ន្ទលក្ខិណា ជាម្តាយរហូតមក បន្ទាប់ពីឪពុកម្តាយបែកបាក់ចំណងអាពាហ៍ពិពាហ៍នោះ។
ជាក់ស្តែង នៅឆ្នាំចុង ២០២២ នេះ កូនស្រីរបស់ជំទាវ ចន ច័ន្ទលក្ខិណា និង លោក យុត្ថា ឆានី មានវ័យ ១៦ ឆ្នាំហើយ ដោយស្របពេលវ័យកាន់តែពេញរូបពេញរាង នាងកាន់តែមានមុខមាត់ដូចម្តាយទៅៗ ពោលគឺស្រស់ស្អាតខ្លាំង ចាប់ច្រឡំនឹងម្តាយតែម្តង។
តស់! ទៅមើលរូបភាពលោកជំទាវ ចន ច័ន្ទលក្ខិណា និង កូនស្រីខាងក្រោម៖