ម្តាយចេញមុខបកស្រាយទាំងអួលដើម-ក រឿង អ៊ែលលី ត្រូវគេស្ដីបន្ទោស ក្រោយធ្វើទង្វើមិនសមរម្យដាក់អ្នកគាំទ្រ
មួយរយៈចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង TikTok មួយចំនួន បានបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្ត និង ស្ដីបន្ទោសអ៊ីចេះមួយអ៊ីចុះមួយទៅកាន់នាងតូច អ៊ែលលី កូនស្រីពៅរបស់អ្នកនាង ផន សុផារី បន្ទាប់ពីមានការបង្ហោះសកម្មភាពនាងតូចរូបនេះ ស្ដោះទឹកមាត់ដាក់មនុស្សធំ។
វីដេអូបង្ហាញពីកាយវិការមិនសូវសមរម្យរបស់នាងតូច អ៊ែលលី នោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នា ដោយមានមនុស្សមួយចំនួនបង្ហាញការខកចិត្ត ស្ដីបន្ទោសទៅលើនាងតូច ក៏ដូចជាឪពុកម្ដាយថាមិនចេះអប់រំប្រៀនប្រដៅកូន ចំណែកឯមតិខ្លះវិញក៏យល់ថា អ៊ែលលី ត្រឹមតែជាក្មេងស្រីអាយុ ២ ឆ្នាំប៉ុណ្ណោះ មិនទាន់យល់ច្បាស់ថាអ្វីគួរអ្វីមិនគួរធ្វើឡើយ ដូច្នេះមិនគួរណាប្រើពាក្យស្ដីបន្ទោស ឬ ដាក់បន្ទុកលើនាងតូចទេ។
ខណៈរឿងរ៉ាវមួយនេះកំពុងផ្ទុះការវែកញែកពេញបណ្ដាញសង្គមក្លាយជាប្រធានបទដ៏ក្ដៅមួយ ស្រាប់តែអ្នកនាង ផន សុផារី បានឆ្លើយតបចំពោះរឿងមួយនេះថា ៖ «គាត់ចេះស្តោះទឹកមាត់ហ្នឹងប្រហែលជាចេះតាមមិត្តភក្តិពេលគាត់ទៅសាលា តែអ្វីដែលខ្ញុំអាណិតគាត់ គឺថ្ងៃនោះគាត់អត់ស្រួលខ្លួន បានជាគាត់ធុញមួម៉ៅ មកដល់ផ្ទះទើបគាត់ក្តៅខ្លួន (មើលតែរ៉ូបគាត់ស្លៀកក៏ដឹង)»។ ក្រៅពីពាក្យសម្ដីបកស្រាយខាងលើនេះហើយ អ្នកនាង ផន សុផារី ក៏បានភ្ជាប់នូវរូបថត អ៊ែលលី កំពុងយំពេលចាក់ថ្នាំផងដែរ។
លើសពីនេះ ក្នុងនាមជាម្ដាយ អ្នកនាង ផន សុផារី បានបង្ហាញអារម្មណ៍អួលដើម-កពេល អ៊ែលលី ដឹងថាទង្វើរបស់ខ្លួនធ្វើនោះមិនសមរម្យ ហើយសំពះសុំទោសទូរស័ព្ទទៀតថា ៖ «ពេលឃើញ video ហើយខ្ញុំស្រក់ទឹកភ្នែក គាត់ក៏សួរថា mommy ថីណុង ណាគេវ៉ៃ? ខ្ញុំប្រាប់គាត់ថា មកពី Ellie ឯងស្តោះទឹកមាត់ វាយអ៊ីហ្វេន ឥលូវអ៊ីហ្វេនស្តីឱ្យ (គាត់ក៏សំពះទូរស័ព្ទ ហើយនិយាយថា sorry អ៊ីហ្វេន រួចថើបphone ទៀត) លើសពីអួល»។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖