ភ្ញាក់ផ្អើល! ទៀង បូរមី ប្រកាសយកមកុដ និង ឆៀង MTUC 2022 ឱ្យលោក អ៊ិន សុភិន វិញ សុំតែលិខិតឆ្លងដែន និង លុយដែលមានប៉ុណ្ណឹង
បវរកញ្ញា ទៀង បូរមី ដែលម្ចាស់ជ័យលាភីគ្រងមកុដ Miss Teen Universe Cambodia 2022 និង បានក្លាយជាបវរកញ្ញាដំបូងតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Teen Universe ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិកកាលពីថ្មីៗកន្លងទៅ ព្រមទាំងទទួលបានលទ្ធផលដ៏ល្អមួយឱ្យកម្ពុជា។
ដោយឡែក ក្រោយពីត្រឡប់មកពីបំពេញបេសកម្មតំណាងប្រទេសមិនបានប៉ុន្មាន ស្រាប់តែថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នេះ បវរកញ្ញា ទៀង បូរមី បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវកញ្ញាមានការភ្ញាក់ផ្អើលខ្លាំង ដែលបានឃើញគណនីហ្វេសប៊ុករបស់នាងបង្ហោះសារប្រកាសលាលែងពីតំណាងជា Miss Teen Universe Cambodia 2022 នេះហើយ។
ក្នុងនោះ ទៀង បូរមី ក៏បានធ្វើការបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់ឱ្យដឹងថា នាងទទួលរងនូវបញ្ហាចាប់តាំងពីទទួលតំណែងមួយនេះរហូតមកដល់ពេលនេះ ព្រមទាំងនាងក៏បានឱ្យដឹងថាការលាលែងពីតំណែងនេះក៏ជាការស្នើសុំរបស់អគ្គនាយកក្រុមហ៊ុនផងដែរ៕