តារាប្រុស Captian កាន់ដៃសង្សារអាយុបង ១៣ ឆ្នាំ ទៅបន្ធូរអារម្មណ៍នៅជប៉ុនយ៉ាងផ្អែមល្ហែម
ក្រោយពីបើកបង្ហាញសង្សារជាផ្លូវការ ជាមួយនឹងតារាស្រី Ploy Chava ដែលជាមិត្តសម្លាញ់តារាស្រី Chompoo Araya មក តារាប្រុស Captain Chonlathorn តែងត្រូវបានមហាជនសម្ដែងការមិនពេញចិត្ត ដោយរិះគន់ជារឿយៗ ថាអ្នកទាំងពីរមិនស័ក្តិសមគ្នាឡើយ ព្រោះថា Ploy មានអាយុ ៣៧ ឆ្នាំ បើប្រៀបធៀបនឹងតារាប្រុស Captain ដែលទើបមានអាយុ ២៤ ឆ្នាំនោះ គឺមានគម្លាតអាយុខុសគ្នាដល់ទៅ ១៣ ឆ្នាំឯណោះ។
ដោយឡែក ទោះបីមានការមិនចេញពីបណ្តាអ្នកគាំទ្រមួយចំនួនជុំវិញទំនាក់ទំនងស្នេហានេះក្ដី ក៏ស្នេហាតារាស្រីប្រុសមួយគូនេះ នៅតែផ្អែមល្ហែម និង សិក្សាស្វែងយល់ចិត្តគ្នាបន្ត ហាក់មិនរកាំរកូសអ្វីឡើយ។ តួយ៉ាង កាលពីពេលថ្មីៗនេះ កៀកថ្ងៃឆ្លងឆ្នាំថ្មី ២០២៣ គេស្រាប់តែឃើញគូស្នេហ៍តារាប្រុស Captain Chonlathorn បានបណ្ដើរគ្នាទៅកម្សាន្តនៅប្រទេសជប៉ុន ថែមទាំងបង្ហោះរូបភាពស្និទ្ធស្នាលជាមួយគ្នានៅលើគណនីអ៊ីនស្តាក្រាមថែមទៀតផង។
ទន្ទឹមនឹងឃើញ ការចេញមកបង្ហាញរូបភាពស្និទ្ធស្នាលបែបគូសង្សារលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមនេះ នាំឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះថាកន្លងមកទំនាក់ទំនងស្នេហាអ្នកទាំងពីរហាក់មានលក្ខណៈឯកជនខ្លាំង ពោលគឺពុំសូវជាបានទម្លាយរូបភាពស្និទ្ធស្នាលប៉ុន្មានឡើយ តែលើកនេះ ហាក់ជាលើកដំបូងរបស់ពួកគេ ដែលបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ៕