សាមញ្ញៗ តែរបស់របរមួយតួខ្លួនដែល Kimberly ស្លៀកពាក់ទៅលេងសួនផ្កានេះ ថ្លៃសឹងធ្វើផ្ទះបានមួយជុង
ទំនេរពីការងារភ្លាម កំពូលតារាស្រីថៃ Kimberly និង Yaya ដឹកដៃសង្សារបណ្តូលចិត្តទៅកម្សាន្តនៅសួនផ្កាយ៉ាងផ្អែមផ្ហែមធ្វើឱ្យអ្នកគាំទ្រលួចច្រណែនមិនតិចនាក់នោះទេ រហូតអ្នកគាំទ្រទទូចចង់ឃើញអ្នកទាំងពីរគូមានដំណឹងល្អឆាប់ៗ។
ដោយឡែក ក្រៅពីកំពូលតារាទាំងពីរគូបង្ហាញភាពផ្អែមល្ហែមនៅកណ្តាលសួនផ្កាធ្វើឱ្យមហាជនលួចញញឹមបិទមាត់មិនជិតហើយ ក្នុងនោះក៏មានមហាជនមិនតិចនោះដែរ ដែលចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់តារាស្រី Kimberly ដែលមើលទៅហាក់សាមញ្ញ តែបើឆែកពីតម្លៃវិញក៏មិនធម្មតា។
បើតាមការទម្លាយតម្លៃរបស់របរ និង សម្លៀកបំពាក់ដែល Kimberly ពាក់ទៅលេងសួនផ្កានោះ មួយតួខ្លួនសរុបតម្លៃជាង ៤ ម៉ឺនដុល្លារឯណោះ ព្រោះគ្រាន់តែកាបូបមានតម្លៃ ៤២០០ ដុល្លារ ស្បែកជើង ១៩៥០ ដុល្លារ ចិញ្ចៀន ១១៧០០ ដុល្លារ កងដៃ ១២៥០០ ដុល្លារ ខ្សែ-ក ២៣៨០ ដុល្លារ និង នាឡិកា ៩៥៨០ ដុល្លារ៕