រូប ២ សន្លឹករបស់ វណ្ណដា កាលពីក្មេង ផ្ទុះការចាប់អារម្មណ៍ព្រាត
អ្នកគាំទ្រសុទ្ធសឹងតែបានដឹងហើយថា តារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញ លោក វណ្ណដា ជាតារាចម្រៀង Original Song មួយរូប ដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀងទាំងការច្រៀង រ៉េប និពន្ធបទចម្រៀង បទភ្លេងថ្មីៗ ទទួលបានការគាំទ្រខ្លាំងពីមហាជនខ្មែរ ព្រមទាំងល្បីល្បាញសុសសាយដល់ក្រៅប្រទេសទៀតផង។
ក្រឡេកទៅមើលរឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងរ៉េបរូបនេះវិញ ក៏មានមហាជនជាច្រើនតាមដានចង់ដឹងច្រើនណាស់តាមរយៈសកម្មភាពនានារបស់លោក តាមបណ្តាញសង្គមហ្វេសប៊ុក IG និង Youtube ជាដើមនោះ។ ក្នុងនោះ មិនថាតែវីដេអូ សារជាអក្សរ ឬ រូបភាពរបស់ លោក វណ្ណដា ដែលបានបង្ហោះលើផេកហ្វេសប៊ុកម្តងៗ គឺបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ដោយមានអ្នកចុចចូលចិត្ត ចូលបញ្ចេញមតិ និង ចែករំលែកដល់ខ្ទង់រាប់ម៉ឺននាក់ក៏មាន។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយករូប ២ សន្លឹក កាលពីកុមារភាពរបស់លោក វណ្ណដា មកបង្ហាញជូនលោកអ្នក ដែលរូប ២ សន្លឹកនោះដែរ បានបង្ហាញឡើងនៅក្នុង វីដេអូ Lyric បទ «Born This Way (EXPLICIT)» មើលទៅពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់៕