ត្រឡប់មកវិញលើកនេះ! ហាន់ ជីអ៊ុន ត្រូវអ្នកគាំទ្រខ្សឹបខ្សៀវរឿងចាស់ទៅតាមវ័យ
នេះជាចំណុចមួយដែលអ្នកគាំទ្រកំពុងមានការជជែកវែកញែក និងមានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនចាប់ផ្តើមរិះគន់ទៅលើសម្រស់របស់តួឯកស្រីរបស់វិស័យ K-drama គឺ អ្នកនាង Song Hye Kyo បន្ទាប់ពីនាងបានមានវត្តមានចូលរួមនៅក្នុងសន្និសីទសារព័ត៌មានសម្ពោធរឿងភាគថ្មី «The Glory» របស់នាងបានថតសម្ដែង។
ជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណេតបានចាប់អារម្មណ៍ឃើញថា មុខមាត់របស់នាងនៅពេលនេះចាប់ផ្តើមបង្ហាញសញ្ញាចាស់ទៅតាមវ័យយ៉ាងច្បាស់ រហូតដល់មានមតិមួយចំនួននិយាយថា តារាស្រីរូបនេះមើលទៅកាន់តែចាស់ហើយ និងមិនសូវជាស្រស់ស្រាយដូចមុនទេ។
ខណៈដែលមានមតិវិជ្ជមានផ្សេងៗទៀតបាននិយាយថា Song Hye Kyo ចូលមកដល់វ័យ ៤២ឆ្នាំហើយ ប៉ុន្តែនាងមិនទាន់ចាស់ទៅតាមវ័យរបស់នាងខ្លាំងនោះទេ ហើយនេះជាមូលហេតុដែលនាងទទួលបានការសរសើរមិនដាច់នាពេលកន្លងមក។ បើទោះជាពេលនេះមើលទៅសម្រស់មុខមាត់របស់នាងមិនការថមថយក៏ដោយ ប៉ុន្តែនេះមិនមែនជាបញ្ហាចោទសំខាន់នោះទេ ព្រោះការបង្ហាញខ្លួនរបស់អ្នកមេម៉ាយរូបនេះ នៅតែស្អាតដើរទាន់សម័យកាលដដែល៕