ត្រឹមតែខ្សែ-ក និង ខ្សែដៃពស់ Mark Tuan មួយឈុត អាចទិញវីឡាមួយរស់នៅយ៉ាងស្រួល
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាចម្រៀង K-Pop ដ៏ល្បី Mark Tuan ដែលជាសមាជិកក្រុមចម្រៀងបុរស Got 7 បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនល្បីឈ្មោះ Bvlgari ដែលបានធ្វើឡើងក្នុងផ្សារទំទើប Icon Siam។
ក្នុងកម្មវិធីនោះដែរ មហាជនហាក់ចាប់អារម្មណ៍អ្នកកំលោះ Mark ដែលតែងខ្លួនយ៉ាងសង្ហាជាមួយនឹងឈុតពណ៌ខ្មៅ។ លើសពីនោះ តារាប្រុស Mark បានពាក់ខ្សែ-ក និង ខ្សែដៃពស់ ដែលជា ខូលិកសិនថ្មីរបស់ក្រុមហ៊ុន ពិតជាមានភាពស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់។
ដោយឡែក បើនិយាយពីតម្លៃនៃខ្សែក និង ខ្សែដៃរបស់ Mark វិញដ្បិតឃើញម៉ូដសាមញ្ញៗជារូបពស់មែនតែពិតជាថ្លៃមិនធម្មតា។ ជាក់ស្តែង ខ្សែ-កពស់នោះ មានតម្លៃរហូតដល់ ៣២៥ ០០០ ដុល្លារ រីឯខ្សែដៃវិញ មានតម្លៃរហូតដល់ ១.៧ លានបាតដែលប្រមាណជាជិត ៥ ម៉ឺនដុល្លារ៕