អីយ៉ាស់! ម៉ាក់ ប៊ែលឡា អ៊ែលលី ឱ្យដំរួយចង់បានកូនភ្លោះឆ្នាំក្រោយ
ធ្មេចបើកៗរយៈពេលប្រមាណជិត ៦ ឆ្នាំហើយ ដែលតារាកំប្លែង និង ល្ខោន ផន សុផារី បានរៀបការនឹងលោក ស៊ុង សុវណ្ណារ៉ា និង ទទួលបានកូនស្រី ២ នាក់ ដ៏គួរឱ្យស្រឡាញ់ គឺអូន ប៊ែលឡា និង អូន អ៊ែលលី។
ក្រោយសាងជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធរបស់តារាស្រីខាងលើកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានលើកឡើងថា គ្រួសាររបស់អ្នកនាង ផន សុផារី ពិតជាមានសុភមង្គល ដែលមានកូនស្រីតូចៗ ២ នាក់ គួរឱ្យស្រឡាញ់ និង ឆ្លាតវៃ។ ជាងនេះទៅទៀត គឺមហាជនបានលាន់មាត់ថា អ្នកនាង ផន សុផារី ជានារីមានសំណាង មានស្វាមីល្អ តែងជួយជ្រោមជ្រែងអ្នកនាងគ្រប់រាល់ភារកិច្ច ទាំងការងារក្នុងផ្ទះ និង អាជីវកម្ម ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ផន សុផារី បានបង្ហោះរូបភាពអបអរថ្ងៃបុណ្យណូអែលជុំគ្រួសារយ៉ាងស្រស់ស្អាត និង បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នូវសារមួយឃ្លា ដោយអ្នកនាងហាក់បង្ហាញដំរួយចង់យកកូនភ្លោះនៅឆ្នាំក្រោយថែមទៀតផង។
សារនោះ អ្នកនាង ផន សុផារី រៀបរាប់ថា ៖ «Christmas ឆ្នាំនេះ សមាជិកមាន ៤ នាក់ ប៉ុន្តែថាមិនត្រូវឆ្នាំក្រោយអាចឈានដល់ ៦ នាក់ក៏ថាបាន»៕