អភិជនណាស់! ទើបទិញខុនដូថ្ងៃមុន ឥលូវ ឆន សុវណ្ណរាជ ជះលុយទិញវីឡាថ្មីធំស្កឹមស្កៃមួយថែមទៀត
មហាជនអ្នកតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានឃើញហើយចុងឆ្នាំ ២០២២ នេះ ស្របពេលដែលជីវិតកំពុងជោគជ័យទាំងវិស័យសិល្បៈ និង មុខជំនួញ ឃើញថាលោកតែងតែបង្ហាញភាពហាយសូរទៅដើរកម្សាន្តនៅក្រៅប្រទេសចាយជីវិតនៅលីវយ៉ាងរីករាយ។
យ៉ាងណាមិញ ក្រោយពីត្រឡប់មកពីចាយជីវិតយ៉ាងហាយសូរលើទឹកដីក្រៅប្រទេសមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ម្ដងហើយ ពេលបានឃើញលោកបង្ហោះស្វាគមន៍សមាជិកថ្មី គឺរថយន្តថ្មីសន្លាងមួយគ្រឿង។
លើសពីនេះ ប៉ុន្មានថ្ងៃក្រោយមក តារាចម្រៀង ឆន សុវណ្ណារាជ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញលោកចាយលុយរាប់ម៉ឺនដុល្លារទិញខុនដូយ៉ាងប្រណីតថែមទៀតនៅក្នុងគម្រោងខុនដូ Royal Skyland ចំកណ្ដាលទីក្រុងភ្នំពេញ។
ដោយឡែក ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ និង សរសើរចំពោះជីវិតដ៏ជោគជ័យរបស់លោក ខណៈបានឃើញលោកបានបង្ហាញផ្ទះវីឡាថ្មីយ៉ាងធំប្រណីតស្កឹមស្កៃដែលទើបទិញថែមមួយទៀតធ្វើជាកាដូឱ្យខ្លួនឯងសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២៣ ខាងមុខនេះ។
ក្នុងនោះ លោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពថតជាមួយផ្ទះវីឡាដោយរៀបរាប់ថា ៖ «22-12-22 ថ្ងៃសីល ថ្ងៃល្អ ថ្ងៃហេង ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃនេះមកទិញផ្ទះវីឡាអេនជែលថ្មីនៅបុរីបុស្បា កាដូចុងឆ្នាំឱ្យខ្លួនឯង ចុងឆ្នាំនេះបានសម្រេចនូវក្តីបំណងប្រាថ្នាថ្មីរបស់ខ្ញុំមួយទៀតហើយ ឆ្នាំក្រោយសុំឱ្យច្រើនជាងហ្នឹងទៀតមោ សាធុសាធុ អំពើល្អមិនសាបសូន្យ»៕