(វីដេអូ) ថន លក្ខិណា សើចបិទមាត់មិនជិត ក្រោយ Top 4 កាន់កាដូធំ Surprise ក្នុងថ្ងៃកំណើត
ចាប់តាំងពីកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ បានបញ្ចប់ទៅ មហាជនកត់សម្គាល់ឃើញពិធីការិនីរូបស្រស់ ថន លក្ខិណា និង Top 4 ទាំង ៤ រូប មានដូចជា លីម តិចម៉េង, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន មានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាខ្លាំងប្រៀបដូចបងប្អូនបង្កើត។
និយាយដល់ទំនាក់ទំនងជិតដិតនេះដែរ នៅក្នុងឱកាសខួបកំណើត ថន លក្ខិណា ឆ្នាំនេះ ស្រាប់តែ Top 4 ទាំង ៤ បានរួមគ្នារៀបចំកាដូធំមួយយកទៅពញ្ញាក់អារម្មណ៍ពិធីការិនីរូបនេះដល់កម្មវិធីខួបកំណើត។
ថន លក្ខិណា បានបង្ហោះវីដេអូបង្ហាញពីសកម្មភាព Top 4 នាំគ្នាទៅចូលរួមអបអរថ្ងៃខួបកំណើតអាយុ ៣៣ ឆ្នាំរបស់នាងប្រកបដោយភាពសប្បាយរីករាយ និង ការរាប់អានគ្នាក្នុងនាមជាសិស្សប្អូនរៀមច្បងក្នុងសិល្បៈ ធ្វើឱ្យពិធីការិនីរូបនេះរំភើបចិត្តមិនស្ទើរនោះទេ។ សូមទស្សនាវីដេអូ ៖