Weir ប្រកាសស្វាគមន៍សមាជិកថ្មីភ្លាម ស្រាប់តែ Mik វឹងទៅទិញកាដូដុំមាសកួចព្រលឹងក្មួយស្រីភ្លែត
ទំនាក់ទំនងរវាងតារាប្រុស Weir Sukollawat និង Mik Thongraya ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា អ្នកទាំងពីស្និទ្ធស្នាលគ្នាខ្លាំងប៉ុនណា ព្រោះមិនត្រឹមតែរស់នៅក្នុងទ្រនំប៉ុស្តិ៍លេខ ៧ ជាមួយគ្នានោះទេ តែអ្នកទាំងពីរក៏រាប់គ្នាគ្នាដូចជាបងប្អូនអ៊ីចឹង។
ជាក់ស្តែង គ្រាន់តែកូនស្រីបណ្តូលចិត្តរបស់ Weir សម្រាលឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ឃើញថាមានអ្នករួមអាជីពជាមួយលោកមិនតិចនោះទេ ដែលបានមកចូលរួមសួរសុខទុក្ខ។ ក្នុងចំណោមនោះ ក៏មានអ្នកកំលោះ Mik Thongraya ម្នាក់ដែរ ដែលបានទុកការងារមួយឡែកសិន រត់ទៅមើលក្មួយស្រីបណ្តូលចិត្តដែលទើបតែសម្រាល ជាពិសេស លោកថែមទាំងមានកាដូជាមាសមួយដុំមកចង់ដៃក្មួយស្រីបណ្តូលចិត្តថែមទៀតផង។
យ៉ាងណាមិញ ជុំវិញរូបភាព ដែលបង្ហាញពីមិត្តភាពដ៏ល្អដូចបងប្អូនរវាងតារាប្រុសទាំងពីរខាងលើ ពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួសពួកគេ៕