ប្តីល្អ ប៉ាល្អ! ២ ខែទៀតបានឃើញមុខកូន ជី ដេវីត ជូនពរថ្ងៃកំណើត ទេព បូព្រឹក្ស យ៉ាងមានន័យ
ធ្មេចបើកៗមិនសល់ប៉ុន្មានខែទៀតនោះទេ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត នឹងបានឃើញមុខទាយាទស្នងត្រកូលដំបូងរបស់ខ្លួនហើយ ពោលគឺនៅក្នុងអំឡុងខែ កុម្ភៈ ឆ្នាំ ២០២៣។
បន្ទាប់ពីប្រកាសទទួលបានសមាជិកថ្មីក្រោយសាងចំណងស្នេហ៍រយៈពេល ៦ ឆ្នាំ ហើយនោះ ទេព បូព្រឹក្ស និង ជី ដេវីត មានសុភមង្គលកាន់តែខ្លាំងឡើង ក្នុងនាមជាប៉ាម៉ាក់វ័យក្មេង។ ជាងនេះទៅទៀត តារាចម្រៀងរ៉េប ជី ដេវីត កាន់តែបង្ហាញទង្វើយ៉ាងល្អឥតខ្ចោះក្នុងនាមជាស្វាមី និង ប៉ាប៉ា ដែលមើលថែភរិយាគ្រប់ពេលវេលា ទោះជារវល់ការងារយ៉ាងណាក្តី។
ជាក់ស្តែង នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃកំណើតរបស់ ទេព បូព្រឹក្ស តារាចម្រៀងរ៉េប ជី ដេវីត បានបង្ហោះសារទាំងព្រលឹមជូនពរភរិយាយ៉ាងមានន័យថា៖ «Happy birthday to my one and only Tep Boprek។ ដំណើរពួកយើងវែងឆ្ងាយពេលវេលាល្អៗក៏ចូលមកជាបន្តបន្ទាប់ ប្រមាណជាពីរខែទៀតក៏ត្រូវមានអ្នកមកយំរំខានដំណេកហើយ ហាហា ត្រៀមចិត្តទៅ! ខួបកំណើតឆ្នាំនេះ បងជូនពរឱ្យអូន និង កូនសុខភាពល្អ។ បំណងដែលអូនប៉ង សូមឱ្យសម្រេចឆាប់ៗនេះ។ ការជូនពរពីប្តី ដ៏ល្អផុតលេខរបស់អូន»៕