គូស្នេហ៍កំពូលតារាសម្តែង ២ គូ បង្ហាញពីទំនាក់ទំនងល្អ ជុំគ្នាដើរលេងចុងឆ្នាំបង្កើនមិត្តភាព
ពិតជាមិត្តមួយរយឆ្នាំមែន សម្រាប់គូស្នេហ៍ពីរគូដែលជាសម្លាញ់នឹងគ្នា គឺគូស្នេហ៍តារាសម្ដែងប្រុស Nadech និង តារាសម្ដែងស្រី Yaya ជាមួយនឹងគូស្នេហ៍តារាសម្ដែងប្រុស Mark Prin និង តារាសម្ដែងស្រី Kimberley ដែលគូស្នេហ៍ទាំងពីរនេះ បានរាប់អានគ្នាមកជាយូរយារណាស់មកហើយ។
សម្រាប់មិត្តភាពដ៏យូរអង្វែងនេះ គេសង្កេតឃើញតារាប្រុសស្រីទាំងពីរគូនេះស្រឡាញ់រាប់អានគ្នាប្រៀបបីដូចជាបងប្អូនអ៊ីចឹង បើទោះបីមិនជាប់សាច់ឈាមជាបងប្អូនគ្នាក៏ដោយ។ ទំនាក់ទំនងដ៏ល្អូកល្អិនប្រៀបដូចបងប្អូននេះទៀត ក៏បានជំរុញឱ្យពួកគេដាក់ទុនរកស៊ីជាមួយគ្នាថែមទៀតផង។
ខណៈជាមិត្តភក្តិល្អ មានសុខរួមសុខ មានទុក្ខរួមទុក្ខនេះដែរ ក្នុងឱកាសកៀកឆ្លងឆ្នាំ ២០២៣ គេសង្កេតឃើញតារាសម្ដែងប្រុស Nadech និង Yaya ជាគូស្នេហ៍ ព្រមទាំងតារាសម្ដែងប្រុស Mark Prin និង Kimberley បានកាន់ដៃគ្នាទៅដើរកម្សាន្តតាមព្រៃភ្នំ ដើម្បីលម្ហែអារម្មណ៍ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាសាងនូវភាពផ្អែមល្ហែមជាមួយគូសង្សារ។ ក្នុងដំណើរកម្សាន្តលក្ខណៈឯកជននោះទៀតសោត គូស្នេហ៍តារាល្បីៗទាំងពីរគូនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង មានស្នាមញញឹមយ៉ាងមានក្តីសុខ ខណៈយូរៗម្តងពួកគេបានដើរកម្សាន្តជុំគ្នាបែបនេះ៕