មួយប៉ប្រិចភ្នែកសោះ អូន ឈើ ពេញរូបពេញរាង សម្រស់វិញស្អាតមិនចាញ់បវរកញ្ញា
ជឿជាក់ថាប្រិយមិត្តយើងច្បាស់ជាស្គាល់ជាក់ជាពុំខានតារាសម្ដែងពេញដោយទេពកោសល្យ អូន Inter Rungrada ឬ ប្រិយមិត្តមួយចំនួនហៅថា អូន ឈើ ដែលតារាសម្ដែងស្រីវ័យក្មេងមានសមត្ថភាពខ្ពស់ សម្ដែងបានគ្រប់ទម្រង់ មិនថាកម្សត់ កាច ឬ កំប្លែងនោះទេ។
តារាសម្ដែងស្រីវ័យក្មេង អូនឈើ បានប្រឡូកចូលលើវិស័យសិល្បៈតាំងតែអាយុ ៥ ឆ្នាំមកម៉្លេះ ឥឡូវធ្មេចបើកៗ ពេលនេះអូន ឈើ មានអាយុ ១០ ឆ្នាំបាត់ទៅហើយ។ ទោះបីមានអាយុតិចមែនតែសមត្ថភាពសិល្បៈ អាចឆក់យកឳកាសការងាររបស់តារាស្រីវ័យក្មេងរូបនេះ ពិតមិនធម្មតាឡើយ។
យ៉ាងណាមិញ ក្រៅពីមានអាជីពជាតារាសម្ដែង ពោរពេញដោយទេពកោសល្យហើយ អូន Inter ឬ អូនឈើ ក៏ជាសិស្សពូកែម្នាក់ក្នុងថ្នាក់រៀនផងដែរ ដោយជារៀងរាល់ខែរាល់ឆមាស នាងតូចរូបនេះ តែងទទួលបានចំណាត់ថ្នាក់ល្អរហូត។
ដោយឡែក ងាកទៅមើលពីរូបសម្រស់វិញ អាយុត្រឹមតែ ១០ ឆ្នាំសោះ អូន ឈើ មានសម្រស់ស្រស់ស្អាតខ្លាំងដូចមនុស្សធំពេញវ័យអ៊ីចឹង។ តួយ៉ាងថ្មីៗនេះ អូន ឈើ បានចេញមកបង្ហោះរូបភាពតែងខ្លួនផាត់មុខយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតសិចស៊ីបន្តិចធ្វើឱ្យមហាជនចូលទៅបញ្ចេញមតិស្រឡាញ់ពេញចិត្តព្រោងព្រាត៕