ប្រពន្ធ កែវ វាសនា ថារាល់ថ្ងៃមានក្តីសុខណាស់ រស់នៅសាមញ្ញៗគ្មានបំណុលតោងខ្លួន
គិតមកដល់ពេលនេះ ប្ដីប្រពន្ធតារាចម្រៀងប្រុសរូបសង្ហា កែវ វាសនា បានចាប់ដៃគ្នារៀបការតាមប្រពៃណីរួមរស់ជាប្ដីប្រពន្ធនឹងគ្នាច្រើនឆ្នាំមកហើយ ថែមទាំងទទួលបានចំណងដៃកូនប្រុសម្នាក់ និង ស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់។
កន្លងមកមហាជនតែងលើកសរសើរទៅលើភរិយារបស់តារាចម្រៀង កែវ វាសនា ថាអ្នកនាងមិនត្រឹមតែស្រស់ស្អាតមិនចាញ់អ្នកសិល្បៈទេ តែបើនិយាយខាងរកស៊ីវិញ អ្នកនាងក៏ចំណាប់ណាស់ដែរ ពោលគឺអ្នកនាងជាអ្នកជំនួញស្រីវ័យក្មេងដែលមានលុយចាយពេញៗដៃ។
ចាប់តាំងពីក្រាបផ្ទឹមរួមរស់ជាប្ដីប្រពន្ធមកដល់បច្ចុប្បន្ន កែវ វាសនា និង ភរិយា រស់នៅក្នុងជីវិតអភិជនមិនធម្មតាទេ មិនថាផ្ទះវីឡា រថយន្តទំនើប របស់របរប្រើប្រាស់សុទ្ធតែទំនើបថ្លៃៗ សុទ្ធតែប្ដីប្រពន្ធមួយគូនេះមានសព្វគ្រប់មិនខ្វះ។
ទន្ទឹមនឹងការទទួលបានជីវិតពេញបរិបូរទាំងសុភមង្គល និង ទ្រព្យសម្បត្តិ ស្រាប់តែថ្មីៗនេះ ភរិយា កែវ វាសនា បានចែករំលែកសារមួយដែលគេបានសរសេររៀបរាប់ពីជីវិតអភិជនក្លែងក្លាយ ហើយអ្នកនាងបានបញ្ចេញយោបល់ថា ៖ «អ៊ីចឹងខ្ញុំសុំចំណោមភាគតិចហើយ សាមញ្ញៗតែមិនជំពាក់អ្នកណាមួយរៀលសូម្បីតែធនាគារ មានតែគេជំពាក់ខ្ញុំខ្ចីខ្ញុំជុំទិស ខាងក្រៅក្តីសុខជាងការបង្ហាញ ទិញផ្ទះ ទិញដី ទិញពេជ្រ ទិញឡាន បើជំពាក់គេសុខចិត្តមិនទិញ មិនជិះ បើទិញ ៥ កន្លែងផុស ១ ច្រើនពេកផង សាមញ្ញៗមិនចង់ចាញ់ចង់ឈ្នះអ្នកណា រាល់ថ្ងៃមហាក្តីសុខពេញលេញ អ្វីដែលប៉ងធំជាងគេមនុស្សជាទីស្រឡាញ់គឺមានសុខភាពល្អ Keo Veasna»៕