មិនត្រឹមជាតារាល្បី Nine ក៏ជាសេដ្ឋីលាក់មុខវ័យក្មេង មានជំនួញរកលុយបានរាប់លានក្នុងមួយឆ្នាំៗ
ប្រិយមិត្តស្គាល់ច្បាស់ជាមិនខានអ្នកកំលោះ Nine Naphat ដែលជាតារាសម្ដែងប្រុសក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ មានរូបកម្ពស់ខ្ពស់ស្រឡះ រូបរាងសង្ហា មុខញញឹមានមន្តស្នេហ៍ រាល់មហាជនទស្សនារឿងដែលលោកសម្ដែងហើយសុទ្ធសឹងលាន់មាត់ស្ងើចសរសើរ។
បច្ចុប្បន្ន អ្នកកំលោះវ័យ ២៦ ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងតារាសម្ដែងស្រីស្រស់ Baifern Pimchanok ដែលធ្វើឱ្យមហាជនរំភើបចិត្ត និង ផ្តល់កម្លាំងចិត្តគាំទ្រពេញទំហឹង។ សម្រាប់អ្នកកំលោះ Nine មិនត្រឹមតែជាតារាប្រុសដែលរកចំណូលបានច្រើនក្នុងវិស័យសិល្បៈ តារាប្រុសរូបនេះក៏ជាអ្នកជំនួញវ័យក្មេងម្នាក់ផងដែរ។
យោងតាមសារព័ត៌មានកម្សាន្តក្នុងស្រុកថៃជាច្រើនបានចុះផ្សាយថា ឃើញឈ្មោះតារាប្រុសរូបនេះក្នុងបញ្ជីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្មថៃ ដែលមានតួនាទីជានាយកនៃក្រុមហ៊ុនមួយកន្លែងមានឈ្មោះថា «Born To Be 9»។ ក្នុងនោះ សម្រាប់ចំណូលដែលក្រុមហ៊ុនចំណេញគឺមានដល់ខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ។
ផ្អែកលើទិន្នន័យនៃក្រសួងពាណិជ្ជកម្មថៃ បានទម្លាយពីប្រភពចំណូលដែលក្រុមហ៊ុនរបស់តារាប្រុស Nine រកបាន គឺមានចំនួនសរុប ១៤ ៣៤៧ ៨៧៩.៦៤ បាត ប្រមាណជាង ៤១ ម៉ឺនដុល្លារ ដោយប្រាក់ចំណេញទទួលបាន ៥ ០២២ ០៩៧.៦០ បាត ប្រមាណជាង ១៤ ម៉ឺនដុល្លារឯណោះ នេះគិតត្រឹមឆ្នាំ ២០២០៕