ដល់-ក! ទិដ្ឋភាព Jin ធ្វើដំណើរទៅបន្ទាយទាហាន មានឡានហែហមបន្តកន្ទុយគ្នា
បន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តអស់រយៈពេលជាយូរ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ កំលោះ Jin សមាជិកក្រុមល្បី BTS បានផ្អាកការងារសិល្បៈលាអ្នកគាំទ្រទាំងឡាយ ទៅបំពេញកាតព្វជាតិ ចូលខ្លួនបម្រើជាទាហានជាផ្លូវការហើយ។
តាមព័ត៌មានបានឱ្យដឹងថា Jin បានធ្វើដំណើរទៅដល់បន្ទាយទាហាន ដែលមានទីតាំងនៅខេត្ត GYeonggi រួចហើយ កាលពីម៉ោង ២ ថ្ងៃត្រង់ នាប្រទេសកូរ៉េ ថ្ងៃដដែលនេះ។ ការធ្វើដំណើររបស់លោក ពិតជាអ៊ូអរណាស់ ព្រោះមានក្រុមទាហាន ក្រុមអ្នកកាសែតឈរហែហមចាំទទួលពាសពេញ ចំណែកឡានដែលជូនលោកមកនេះ គឺមានរហូតដល់ទៅ ៦ គ្រឿងឯណោះ ដែលបើកបន្តកន្ទុយគ្នា ដូចជាក្បួនដូច្នោះឯង។
មានព័ត៌មានបានឱ្យដឹងដែរថា ក្នុងឡានដែលជូនលោកទៅនោះ ប្រហែលអាចវត្តមានរបស់សមាជិកទាំង ៦ នាក់ទៀតផងដែរ ដែលពួកគេមកជូនដំណើរបងប្រុសធំ។ យ៉ាងណាមិញ ការបម្រើជាទាហានរបស់ នឹងមានរយៈពេលសរុប ១ ឆ្នាំ ៨ ខែ ដែលត្រូវលោកត្រូវបានគេរំពឹងថា នឹងបានចេញមកវិញនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។
ដោយឡែក ក៏មានអ្នកគាំទ្រមួយចំនួន មកចាំជូនដំណើរលោកផងដែរ ប៉ុន្តែមិនសូវមានច្រើនប៉ុន្មាននោះទេ ព្រោះលោកបានប្រាប់ពួកគេហើយថា សូមឱ្យគោរពអ្នកដទៃ និង ក្រុមគ្រួសាររបស់គេដែលចូលមកបម្រើទាហានក្នុងថ្ងៃនេះផង៕