ក្រោយផ្ទុះឈុតក្តៅៗក្នុងរឿង «ស្នេហាល្ងង់+ល្ងង់» ហ្វាហ្វា សុំចិត្តមហាជនឱ្យមើលរឿងពេញសិន ចាំរិះគន់
ថ្មីៗនេះ ខ្សែភាពយន្តខ្លីប្រភេទអប់រំមួយក្រោមចំណងជើង «ស្នេហាល្ងង់+ល្ងង់» ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញហ្វេសប៊ុក ដោយក្នុងនោះក៏មានមតិជជែកវែកញែក ដោយខ្លះបានលើកសរសើរពីភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តួអង្គ ដាក់មនោសញ្ចេតនាបានល្អ ចំណែកមួយចំនួនទៀតក៏ហាក់រិះគន់ថាជារឿងស្រើបស្រាលជ្រុលជាដើម។
ក្រោយផ្ទុះមតិជជែកវែកញែកទៅលើខ្សែភាពយន្តខ្លីបែបអប់រំខាងលើយ៉ាងច្រើនផុសផុល ស្រាប់តែតួឯកស្រីក្នុងរឿងនេះគឺ អូនហ្វា បានចេញមុខបង្ហោះសារហាមប្រាមក្មេងៗដែលមានអាយុក្រោម ១៨ ឆ្នាំ មើលខ្សែភាពយន្តមួយនេះ ព្រោះថារឿងនេះសម្រាប់អ្នក 18+ ប៉ុណ្ណោះ។
លើសពីនេះ អូនហ្វា ក៏បានសុំចិត្តមហាជនទាំងឡាយ សូមចូលទៅទស្សនាសាច់រឿងទាំងមូលសិនចាំបញ្ចេញមតិ ហើយពេលនោះនាងនឹងទទួលយកទាំងទាំងមតិវិជ្ជមាន និង មតិអវិជ្ជមានដើម្បីស្ថាបនា។ ហ្វាហ្វា រៀបរាប់ថា ៖ «សូមបងប្អូមចូលទៅមើលរឿងពេញសិនទៅចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំងមតិវិជ្ជមាន និង មតិអវិជ្ជមាន ដើម្បីស្ថាបនា»៕
រូបភាព៖ Fb ហ្វាហ្វា