អូនហ្វា ហាមក្មេងៗក្រោម 18+ ចូលមើលរឿង «ស្នេហាល្ងង់+ល្ងង់» ព្រោះមានឈុតក្តៅខ្លាំង
អូនហ្វា តារាសម្ដែងស្រីសាច់សខ្ចីកំពុងត្រូវប៉ាន់ទីផ្សារសិល្បៈខ្ពស់ ព្រោះនាងមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ទេ តែបើក្រឡេកទៅមើលរូបរាងតូចស្រឡូន ដងខ្លួនសម្បុរស្បែកសខ្ចីញេញ និង មុខមាត់មានមន្តស្នេហ៍របស់នាង គឺស្រស់ស្អាតទាក់ចិត្តមហាជនបានមួយចប់។
ថ្មីៗនេះ ស្រីស្អាត ហ្វាហ្វា បានក្ដោបតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តប្រភេទអប់រំមួយ ប៉ុន្ដែរឿងមួយនេះបានបញ្ចូលនូវឈុតឆាកមនោសញ្ចេតនាស្នេហាស៊ីជម្រៅខ្លាំង ក្រោមចំណងជើងថា «ស្នេហាល្ងង់+ល្ងង់» ដែលមានឈុតឆាកស្រើបស្រាលរបស់តួស្រីរំលេចដងខ្លួនយ៉ាងសិចស៊ីដុតអារម្មណ៍តួប្រុសឱ្យឈ្លក់វង្វេង ហើយសូម្បីតែមហាជនអ្នកទស្សនា ក៏ក្នាញ់នូវដងខ្លួនតូចស្រឡូនទាក់ទាញរបស់តួឯកស្រីរូបនេះដែរ។
យ៉ាងណា ក្រោយខ្សែភាពយន្តប្រភេទអប់រំខាងលើបានចាក់បញ្ចាំងផ្សាយនៅលើបណ្ដាញសង្គម គេក៏ឃើញមានមតិជជែកវែកញែកជាច្រើន។ ក្នុងនោះ ស្រីស្អាត ហ្វាហ្វា ក៏បានបង្ហោះសារហាមប្រាមដល់ទស្សិកជនថា ៖ «ព្រោះតែស្នេហា ក៏ធ្វើឱ្យខ្លួនក្លាយជាមនុស្សល្ងង់ រឿងល្ងង់+ល្ងង់ ជារឿងប្រភេទអប់រំ តែជារឿងប្រភេទ 18+ (ក្មេងក្រោម 18 ឆ្នាំហាមមើល)»៕