ទីបំផុត! Kimberly ទម្លាយដំណឹងល្អដែលនាងលាក់ទុកនោះហើយ ធ្វើឱ្យអ្នកគាំទ្រចង់ភាំង
មួយរយៈចុងក្រោយនេះ តារាស្រី Kimberly និង គូស្នេហ៍របស់នាងហាក់ពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាខ្លាំង ធ្វើឱ្យម្នាក់ៗនៅពុំសុខទាល់តែសោះ បន្ទាប់ពីធ្លាយរូបភាពប្លែកៗរបស់នាងដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យថា ដំណឹងល្អដែលនាងចង់ប្រាប់នោះ តើនាងកំពុងតែមានផ្ទៃពោះឬយ៉ាងណា?
ទោះជាយ៉ាងណាជុំវិញដំណឹងដែលផ្ទុះឡើងយ៉ាងក្តៅគគុកនេះដែរ គូស្នេហ៍ទាំងពីរក៏បានចេញមុខបកស្រាយហើយថា អ្នកទាំងពីរមិនបានមានផ្ទៃពោះអ្វីនោះឡើយ ពោលគឺអ្នកទាំងពីរចង់បញ្ជាក់ប្រាប់ទៅដល់អ្នកគាំទ្រថា អ្នកទាំងពីររកបានកន្លែងរៀបចំពិធីមង្គលការហើយ តែសុំមិនទាន់បង្ហាញថាជាកន្លែងណាទេ រង់ចាំដើមឆ្នាំថ្មីនេះទើបប្រាប់។
គ្រាន់តែបានឮដំណឹងល្អមួយនេះភ្លាម រឹតកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអន្ទះសាចង់ដឹងលើសដើម ព្រោះម្នាក់ៗរង់ចាំមើលទិដ្ឋភាពថ្ងៃការរបស់គូស្នេហ៍មួយគូនេះយូរមកហើយ៕