អ្នកគាំទ្រភ្លូកទឹកភ្លូកដីសម្រុកទៅមើល Taew នៅផ្សារអ៊ីអន ១ ឡើងកក្រើកផ្សារល្ងាចមិញ
Taew Natapohn ជាតារាសម្ដែងស្រីជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ភាគច្រើនមហាជនខ្មែរសុទ្ធតែបានស្គាល់នាងច្បាស់ថាជាតារាសម្ដែងម្នាក់ដែលមានសម្រស់ និង សមត្ថភាពខ្លាំង។ ដោយឡែក កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រីស្រស់ Taew និង ម្តាយបានបង្ហាញវត្តមានមកប្រទេសកម្ពុជា ដើម្បីចូលរួមសម្ពោធនូវផលិតផលថ្មីមួយរបស់ថៃ ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន ១។
ទន្ទឹមនឹងការមកដល់ទឹកដីកម្ពុជានេះ តារាស្រី Taew និង អ្នកម្តាយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបណ្ដាអ្នកគាំទ្រកម្ពុជា។ ក្នុងនោះ គេឃើញគ្រាន់តែតារាស្រី Taew មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម សំឡេងស្រែកហ៊ោពីអ្នកគាំទ្រលាន់ឮរំពងតែម្តង។ លើសពីនោះ តារាស្រីរូបនេះក៏បាននូវបាច់ផ្កា កម្រងផ្កាស្វាគមន៍ផងដែរ។
យ៉ាងណាមិញ ខណៈពេលពេលបង្ហាញវត្តមាននៅក្នុងផ្សារទំនើបអ៊ីអន ១ វិញ គេឃើញមានអ្នកគាំទ្រកម្ពុជាជាច្រើនណែនណាន់តាន់តាប់បានទៅចូលរួមគាំទ្រដល់តារាស្រី Taew។ ក្នុងនោះ ងាកទៅមើលអារម្មណ៍របស់ Taew វិញ ខណៈដែលបានមកប្រទេសកម្ពុជាលើកទី ២ ហើយមានអ្នកគាំទ្រច្រើនដូច្នោះ នាងបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ដោយនាងបាននិយាយថា ៖ «ប្រជាជនកម្ពុជាពិតជាគួរឱ្យស្រឡាញ់ណាស់»៕
ប្រភពរូបភាព៖ Taew Natapohn Cambodia Fan និង Phey Taewaew