អ្នកគាំទ្រនៅមិនសុខគិតថា Mario និងសង្សារមានដំណឹងល្អឆាប់ៗ ក្រោយមានដំរួយនេះឡើង
មកទល់ពេលនេះ Mario និង Junji ទាក់ទងមើលចិត្តគ្នា ៨ ឆ្នាំមកហើយ រហូតអ្នកគាំទ្រចាត់ទុកថាជាគូស្នេហ៍ដែលឋិតថេរមួយគូនៅក្នុងរង្វង់សិល្បៈថៃ។ អ្វីដែលសំខាន់ ចំណងស្នេហ៍របស់អ្នកទាំងពីរ បើទោះបីជាកន្លងមកជួបបញ្ហាយ៉ាងណាក៏ដោយ តែហាក់មិនដែលលេចឮដំណឹងបែកបាក់អ្វីនោះឡើយ។
ទន្ទឹមនឹងចំណងស្នេហ៍កាន់តែយូរអង្វែង មហាជនរឹតតែចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ។ ស្របពេលមហាជនអ្នកគាំទ្រទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរឆាប់ៗនោះដែរ ស្រាប់តែថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Junji បានបង្ហាញបាច់ផ្កាដែលខ្លួនចាប់បានក្នុងពិធីមង្គលការមិត្តភក្តិឱ្យអ្នកគាំទ្របានឃើញភ្លាម ដែលជាហេតុធ្វើឱ្យម្នាក់ៗរំភើបចិត្ត និង ជឿថា អ្នកណាចាប់បាច់ផ្កាបាននឹងឆាប់ដល់គូ ចំណែក អ្នកមានគូនឹងឆាប់មានដំណឹងល្អ៕