សែនក្នាញ់! រូបភាពកាលនៅទារករបស់ វត្តីសារ៉ាវឌ្ឍី ត្រូវអ្នកគាំទ្រជជែកវែកញែកព្រាត
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឱ្យមហាជនខ្មែរ និង បរទេសជាច្រើនមានការកោតសរសើរ និង មានមោទកភាពចំពោះកញ្ញាជាខ្លាំង បន្ទាប់ពីកញ្ញាបានយកឈ្នះក្លាយជាកញ្ញាឯកអស្ចារ្យលំដាប់រងទី ៥ ក្នុងកម្មវិធី Miss Grand International 2022។
បន្ទាប់ពីនាងទទួលបានជ័យលាភីលំដាប់រងទី ៥ មក នាងក៏បានបន្តការងារជាមួយស្ថាប័ន Miss Grand International 2022 ផងដែរ។ ចំពោះវត្តមានរបស់នាងនៅលើទឹកដីថៃខណៈពេលបំពេញការងារនាពេលនេះ ហាក់កាន់តែទទួលបានការគាំទ្រ និង ឆក់បានបេះដូងប្រជាជនថៃ ក៏ដូចជាម្ចាស់ប្រ៊េនផ្សេងៗនៅក្នុងប្រទេសថៃមិនតិចនោះទេ តាមរយៈកាយវិការទន់ភ្លន់ និង សមត្ថភាពរបស់នាង។
ថ្មីៗនេះ នៅលើគណនី Twitter ឈ្មោះ «Pichy Family Official» ដែលជារបស់អ្នកគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយរូបភាព ៣ សន្លឹក របស់នាងកាលជាទារក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និង ក្រៅស្រុក។ រូប ៣ សន្លឹក របស់ទារក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យគេឯងក្នាញ់ និង សរសើរពីនាងមិនដាច់មាត់ថា Queen រូបនេះ គួរឱ្យស្រឡាញ់តាំងពីតូច៕