Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឆ្វាក់ស្នេហ៍ច្រើនដងចេះតែបែក ពេលនេះ នាយចឺម ត្រូវម្ដាយប្រាប់ថា ២ ឆ្នាំទៀត ឱ្យការប្រពន្ធហើយ
តារា

ឆ្វាក់ស្នេហ៍ច្រើនដងចេះតែបែក ពេលនេះ នាយចឺម ត្រូវម្ដាយប្រាប់ថា ២ ឆ្នាំទៀត ឱ្យការប្រពន្ធហើយ

អត្ថបទដោយ​៖ Lyhorng ធ្នូ ៧, ២០២២

និយាយចំពោះតារាចម្រៀងប្រុសវ័យក្មេង នាយ ចឺម មហាជនអ្នកតាមដានជីវិតឯកជនរបស់លោកសុទ្ធសឹងតែបានជ្រាបហើយ ដោយលោកអាចចាត់ទុកជាតារាប្រុសសម្បូរស្នេហ៍មួយរូប កន្លងមកតែងត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងចំពោះជីវិតស្នេហា ដែលធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រីរូបស្រស់ប៉ុន្មានរូបសាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាបន្តបន្ទាប់។

ម៉្យាងវិញទៀត មួយរយៈក្រោយនេះ លោកក៏បានជួបស្នេហ៍ថ្មីនឹងស្រីស្រស់កូនមួយ សេង សុខឃីម ដែលសង្សារទី ៤ ប៉ុន្តែថ្មីៗកន្លងទៅនេះក៏បានចែកផ្លូវគ្នាទៅវិញហើយ ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជុំវិញរឿងរ៉ាវស្នេហាបែកបាក់របស់តារាចម្រៀង នាយ ចឺម មកដល់ពេលនេះ ក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយ និង មានរឿងរ៉ាវផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរូបលោកកំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមដាន និង ធ្វើការវែកញែកពេញបណ្ដាញសង្គមផងដែរ។

ដោយឡែក ស្របពេលដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែកពីមហាជនខ្លាំងចំពោះរឿងរ៉ាវស្នេហារបស់ខ្លួន ថ្មីៗនេះតារាចម្រៀងប្រុសសម្បូរស្នេហ៍រូបនេះក៏បានបង្ហោះរូបភាពមួយសន្ហឹកជាមួយអ្នកម្ដាយជាទីស្រឡាញ់ ដោយភ្ជាប់ជាមួយសារមួយឃ្លាថាម្ដាយរបស់លោកប្រាប់ឱ្យ ២ ឆ្នាំទៀតឱ្យលោកយកប្រពន្ធហើយ។ ក្នុងនោះ នាយ ចឺម បានរៀបរាបថា ៖ «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា ២ ឆ្នាំទៀត គាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់