នៅពីក្រោយបទចម្រៀងពីរោះៗរបស់កំពូលតារាល្បីៗ តាមពិតគឺជាស្នាដៃអ្នកនិពន្ធវ័យក្មេង ស៊ិន ធារី ដ៏ឆ្នើម
ជឿជាក់ថាប្រិយមិត្តភាគច្រើនបានស្ដាប់បទចម្រៀងពីរោះៗ បែបមនោសញ្ចេតនាស្នេហាផ្អែមល្ហែម ឬ បែកបាក់ព្រាត់ប្រាស់តាមរយៈការបកស្រាយពីកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មសាន់ដេមិនខាន ប៉ុន្ដែជឿថាមានមហាជនភាគតិចណាស់ ដែលបានស្គាល់ពីអ្នកនិពន្ធបទភ្លេង ឬ និពន្ធទំនុកច្រៀង។
ពេលនេះ «ប្រជាប្រិយ» នឹងបង្ហាញមុខអ្នកនិពន្ធវ័យក្មេងមួយរូប គឺកញ្ញា ស៊ិន ធារី ដែលកញ្ញាមានស្នាដៃតែងនិពន្ធទំនុកច្រៀងជាច្រើនបទ និង ល្បីៗឱ្យកំពូលតារាចម្រៀងប្រុសស្រីបានច្រៀងរួចមកហើយ ក្នុងនោះដូចជាបទ «បងពីមុនឆ្កួតបាត់ហើយ» ច្រៀងដោយ ឆាយ វីរៈយុទ្ធ, បទ «ខឹង ឬ ស្អប់បងអាចជេរអូនបាន» ច្រៀងដោយ កញ្ញា អ៊ីវ៉ា, បទ «គេមិនបានស្រឡាញ់យើងទេ» ច្រៀងដោយ កញ្ញា សុខ ពិសី ហើយនៅមានបទចម្រៀងពីរោះជាច្រើនបទទៀត ជាដើម។
តាមការឱ្យដឹង កញ្ញា ស៊ិន ធារី បានប្រឡូកក្នុងអាជីពជាអ្នកនិពន្ធពេញសិទ្ធិដំបូងគឺនៅក្នុងផលិតកម្មសាន់ដេ គឺចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ ឆ្នាំ ២០១៧។ ក្រោយមក នៅឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ កញ្ញាបានប្រកាសខ្លួនធ្វើជាអ្នកនិពន្ធឯករាជ្យវិញ និង ពេលបច្ចុប្បន្ននេះ កញ្ញាបាន និង កំពុងមប្រើការងារនៅក្នុងក្រុមហ៊ុនឯកជនល្បីមួយ។
យ៉ាងណាមិញ ក្នុងរយៈពេលប្រឡូកក្នុងអាជីពនិពន្ធគិតត្រឹមឆ្នាំ ២០១៩ កញ្ញា ស៊ិន ធារី បាននិពន្ធទំនុកច្រៀងឱ្យកំពូលតារាល្បីៗប្រចាំផលិតកម្មសាន់ដេច្រៀងបានខ្ទង់រាប់រយបទឯណោះ ដែលគ្រប់ស្នាដៃនៃបទចម្រៀងទាំងអស់នោះ សុទ្ធសឹងតែទទួលបានការគាំទ្រ និង និយមស្តាប់ពីមហាជន។
ខាងក្រោមនេះ គឺជាបទចម្រៀងពីរោះៗសង្ខេបមួយចំនួន ដែលបកស្រាយដោយកំពូលតារាចម្រៀងល្បីៗក្នុងផលិតកម្មសាន់ដេកន្លងមក ដែលសុទ្ធសឹងជាស្នាដៃតែងនិពន្ធដោយកញ្ញា ស៊ិន ធារី ៖